អគ្គនាយកស៊ីម៉ាក់​៖​ រដ្ឋាភិបាលជប៉ុន​សម្រេចផ្ដល់ជំនួយឥតសំណង គាំទ្រអង្គភាពCMAC ដែលមានទឹកប្រាក់ ប្រមាណជាង១៧លានដុល្លារអាមេរិក សម្រាប់រយៈពេល៤ឆ្នាំ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានថ្លែង​នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅរសៀល​ថ្ងៃ​អង្គារ​ទី​០១ ខែមីនា​​ ឆ្នាំ​២០២២នេះថា៖​ ស្អែកនេះ​នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ត្រូវចុះហត្ថលេខាលើលិខិតប្ដូរសាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាមួយឯកឧត្ត​មឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា​។  

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានបន្តទៀតថា​ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា គាំទ្រអង្គភាពCMAC សម្រាប់គម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២​ មានថវិកាសរុបចំនួន២.០០០លានយ៉េន ប្រមាណជាង១៧លានដុល្លារអាមេរិក សម្រាប់រយៈពេល៤ឆ្នាំ (០១ មេសា ២០២២- ធ្នូ ២០២៥)​។ 

លោក​ ហេង​ រតនា​ បានគូសបញ្ជាក់ថា​ គំរោងនេះត្រូវអនុវត្តកិច្ចប្រតិបត្តិការនៅទិសខេត្តបាត់ដំបង៕

         

...

ដោយ​៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print