ឆ្នាំ២០២១ដំណាក់កាលកូវីដភាគីថៃ បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ តាមច្រកប៉ោយប៉ែត ជាង៤ពាន់នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ស្ថិតក្នុងដំណាក់ កាលនៅការរីករាលដាលជំងឺកូវីដ19នៅឆ្នាំ២០២១កន្លងទៅ តាមការប៉ាន់ប្រមាណមានពលករខ្មែរជាង ៤០០០នាក់ បានឆ្លង ដែនខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញតាមច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយ មានជ័យ ។

តាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយ មានជ័យ បានបង្ហាញក្នុងសន្និបាតបូក សរុបលទ្ធផលការងាឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ ឲ្យដឹងថានៅឆ្នាំ២០២១ សម្រាប់​ខេត្ត​បន្ទាយមានជ័យ មាន​ពលរដ្ឋ ខ្មែរធ្វើចំណាកស្រុកចំនួនជាង​ ៦៣ ០០០នាក់​ ក្នុងនោះ ​មានកុមារចំនួនជាង ​៧០០០នាក់ ​និង​ព្រះ​សង្ឃចំនួន​ ៩អង្គ ។

របាយការណ៍ បានបន្តថា នៅឆ្នាំដដែលនេះ ​អាជ្ញាធរថៃបានចាប់​បញ្ជូន​ពលករខ្មែរឆ្លងដែន​ខុសច្បាប់ តាមច្រកអន្តរជាតិប៉ោយប៉ែត ​ចំនួន៣៤១លើក ​សរុប​ចំនួន ៤ ៦៩២នាក់ ក្នុងនោះស្រ្តីចំនួន ២ ១៩៨នាក់ ​និងកុមារចំនួន ៤​៥៩នាក់ ដោយពិនិត្យឃើញវិជ្ជមានកូវីដ១៩ ​ចំនួន៤៩នាក់ ស្រី១៩នាក់ ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ កាល​ពីពេលថ្មីៗនេះ ​ឲ្យដឹងថា ​នារយៈពេលចុងក្រោយនេះ ​សកម្មភាពនៃការឆ្លងដែនរបស់ពលករ មក​ពីប្រទេសថៃ ​តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ ​នៅតែមានចំនួនច្រើន ដោយក្នុង១ថ្ងៃចាប់ពី៣០០ទៅ៥០០នាក់ ។

លោកបញ្ជាក់ថា ទន្ទឹមនឹងការវិលត្រឡប់មកនេះ អាជ្ញាធរខេត្ត ​និងមន្ត្រីជំនាញ បាន​ពិនិត្យ​សុខភាពយ៉ាងយកចិត្តទុកដាក់ រួមទាំងអ្នកមិនទាន់បានចាក់វ៉ាក់សាំង​កូវីដ១៩ ត្រូវបាន​បញ្ជូន​ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា​ រួមទាំងការឲ្យធ្វើចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវ ខណៈអ្នកមាន​វិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅព្យាបាល ។

គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យនេះ កាលពីឆ្នាំ២០២១កន្លងទៅ ​តាមច្រកមួយចំនួន ជាប់ខេត្ត ដូចជា​ច្រកបឹងត្រកួន​ ច្រកប៉ោយប៉ែត ​ច្រកអូរបីជាន់​ និងច្រកស្រុកម៉ាឡៃជាដើម មាន​សកម្មភាពពលករឆ្លងដែន​ មកពីប្រទេសថៃរាល់ថ្ងៃ ​ធ្វើឲ្យអាជ្ញាធរខេត្ត បានពង្រីកនូវ​មណ្ឌល​ចត្តាឡីស័ក ឬមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ​ហើយអំឡុងនៃការឆ្លងរាលដាលនៃជំងឺនេះ ក៏មាន​សកម្មភាពលួចឆ្លងដែនខុសច្បាប់​ ត្រូវបានអាជ្ញាធរទាំងខ្មែរ ​និងថៃចាប់បញ្ជូនមកវិញ ខណៈមេខ្យល់​ដែលជាអ្នកនាំផ្លូវមួយចំនួន ត្រូវបានឃាត់ខ្លួន​ បញ្ជូនទៅតុលាការផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print