រថយន្តPrius ស៊េរីឆ្នាំ២០១៧បុកឡំប្រឺតាក្រឡាប់ផ្ងារជេីង​បណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្តToyota Prius ស៊េរីឆ្នាំ២០១៧​ បានបុកឡំប្រឺតាដែលកំពុងដឹកអ្នកដំណេីរឆ្លងផ្លូវបំបែកជាបួនបណ្ដាលឲ្យក្រឡាប់​ផ្ងារជេីងម្ខាង​ និងធ្វេីឲ្យបុរសម្នាក់ដែលជាអ្នកដំណេីរជិះលើឡំប្រឺតានោះរងរបួសធ្ងន់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២​និង៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២​ ខែមីនា​ ឆ្នាំ​២០២២​ នៅក្បែរផ្សារទួលទំពូង​ តាមបណ្ដោយផ្លូវលេខ១៥៥​ កែងផ្លូវលេខ៤៥៤​ ក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានប្រាប់ឱ្យដឹងថា​ មុនពេលកេីតហេតុ​គេឃេីញឡំប្រឺតាពណ៌លឿង​ ពាក់ស្លាកលេខភ្នំពេញ​ 1GR-5424 បេីកបរដោយបុរសម្នាក់​និងដឹកបុរសម្នាក់ជាភ្ញៀវ​ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៥៥​ ក្នុងទិសដៅពីត្បូងទៅជេីងដោយល្បឿនលឿនល្មម​ និងឆ្លងផ្លូវបំបែបជាបួនត្រង់ចំណុចកេីតហេតុ​ ខណៈនោះក៏មានរថយន្តមួយគ្រឿងម៉ាក​ Toyota Prius ស៊េរីឆ្នាំ២០១៧​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BN-4878 បេីកបរដោយបុរសម្នាក់​បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៤៥៤​ពីកេីតទៅលិចក្នុងល្បឿនលឿន​ និងមិនប្រយ័ត្ន​បានបុកឡំប្រឺតាចំពីចំហៀងខាងក្រោយផ្នែកខាងស្ដាំ​ បណ្ដាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជេីងម្ខាង​ និងធ្វេីឲ្យបុរសម្នាក់ដែលជិះលើឡំប្រឺតានោះរបួសបាក់ដងកាំបិត(ធ្ងន់)​ រីឯតៃកុងឡំប្រឺតារងរបួសស្រាល​ ។ 

    ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ រថយន្តបង្កនិងឡំប្រឺតារងគ្រោះបានរងការខូចខាតជាច្រេីនដូចគ្នា​។ ជាមួយគ្នានោះក៏ឃេីញបុរសម្នាក់ដែលជាអ្នកបើករថយន្តខាងលេីបានចុះពីរថយន្តដូចជាស្រវឹងស្រាផងដែរ​ ។ 

​   ក្រោយកេីតហេតុ​ភ្លាម​ បុរសម្នាក់ដែលជាអ្នកដំណើរជិះឡំប្រឺតារងរបួសធ្ងន់​ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ​។ ដោយឡែកឡំប្រឺតានិងរថយន្ត Toyota Prius ខាងលេី​ ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុក​រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

       

...

ដោយ​ ៖​​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print