ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្សព្វផ្សាយលក់ផលិតផល ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានស្ដីពីការហាមឃាត់ការចែកចាយឬលក់ផលិតផលកាហ្វេ
H K 7 COLLAGEN COFFEE MIX ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ៖ Nelina BK7 កំពុងផ្សព្វផ្សាយលក់ផលិតផលកាហ្វេឈ្មោះ MK 7 COLLAGEN COFFEE MIX ដោយគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។
អនុលោមតាមប្រកាសលេខ ៤៣០១អបស/ឱអបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្តីពីលក្ខខណ្ឌក្នុង ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលចំណីអាហារ ដែលតម្រូវឱ្យរាល់ការផ្សព្វផ្សាយផលិតផលចំណីអាហារតាម គ្រប់រូបភាពត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលចំណីអាហារដែលផ្សព្វផ្សាយគ្មានលក្ខណៈវិទ្យាសាស្ត្រតាមគណនីហ្វេស
ប៊ុកឈ្មោះខាងលើ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើដែលបានផ្សព្វផ្សាយផលិតផលទាំងនេះ ទៅតាមខ្លឹមសារប្រកាសលេខ ៤៣០១អបស/ឱអបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ជាធរមាន ។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៨៥ ៥៣ ៨០ ៦៦, ០៧៧ ៨០ ៤៩ ៦៦ ។ សូមភ្ជាប់មកជាមួយនូវរូបភាពគណនីហ្វេសប៊ុកខាងលើ និងផលិតផលខុសច្បាប់ដូចខាងក្រោម ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print