ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ចំការ ដើមខ្ចាក់ ប្រមាណ៣ហិចតា ត្រូវបានអគ្គីភ័យកំពុងឆាបឆេះ ខណៈបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាជួយពន្លត់ និងរាយការណ៍ដល់អាជ្ញារធរមូលដ្ឋាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទន៍ ខេត្តស្វាយរៀង សង្ស័យមានមនុស្សលួចដុត ។
ប្រភពពីម្ចាស់ព្រៃចំការខ្ចាក់រងគ្រោះឈ្មោះ រដ្ឋា អាយុ៣២ឆ្នាំ បានអោយដឹងថា មុនពេលកើតហេតុ ខណៈគាត់កំពុងសម្រាន្ត ស្រាប់តែមានក្មេងរត់មកប្រាប់ថា មានភ្លើងកំពុងតែឆាបឆេះព្រៃចំការខ្ចាក់ហើយ ទើបគាត់ប្រញាប់ប្រញាល់ទៅពន្លត់ និងរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានអន្តរាគមន៍ ។
រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែមេសា ភ្លើងកំពុងឆាបឆេះបន្តទៅវាលស្រែអ្នកភូមិ ខណៈមិនទាន់រលត់នៅឡើយ ។
ពាក់ពន្ធ័នឹងករណីនេះ នគរវត្តបានទំនាក់ទំនងទៅលោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទន៍ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ដោយលេខទូរស័ព្ទ ចុះបិទមិនអាចទំនាក់ទំនងបានទេ។
ប្រភពបន្តថា រូបលោកមានការសង្ស័យថា មានមនុស្សដែលស្អប់លោកលួចដុត ខណៈឃើញគាត់រកស៊ីលក់ផ្ចាក់បានរីកចំរើន ។
សូមបញ្ជាក់ថា អ្នកភូមិត្រោក ប្រមាណជាង១០គ្រួសារ ប្រកបរបរចំរាញ់ប្រេងស្លឹកផ្ចាក់ ដោយ១លីត្របានកម្រៃ៦ម៉ឺនរៀលផងដែរ ៕
ដោយ៖ យឹម សុថាន