អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ចែកជូនមជ្ឈមណ្ឌលបុរីទារក និងកុមារសរុបចំនួន ១៦០នាក់

ចែករំលែក៖

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ នៅវេលាម៉ោង ៨​ និង៣០នាទីព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ​ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តលអំណោយមនុស្សធម៌ ដល់បុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ​ ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងជាពិសេសពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់កុមារកំព្រាទាំងអស់ នៅក្នុងបុរីទារក និងកុមារជាតិ ប្រកបដោយសេចក្តីនឹករលឹក ។

ជាមួយគ្នានេះដែរ លោកប្រធានអនុសាខា ក៏សូមអំពាវនាវដល់អ្នកមើលថែទាំ កុមារកំព្រា នៅក្នុងបុរីទារក និងកុមារជាតិ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ​ និងការហូបចុក​ ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ដូច្នេះសូមយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះសូមកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំដែលមានមនុស្សច្រើន និងត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា។

ជាថ្មីម្តងទៀត លោក ឌី រ័ត្នខេមរុណ បានបន្តទៀតដែរថា អង្គការសហប្រជាជាតិ បានសម្រេចផ្តល់គោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេសសកម្មភាពក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈមាតា និងទារក សំដៅបង្កើតធនធានមនុស្សដើម្បីអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា ក៏បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងយុទ្ធនាការស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ ព្រមជាមួយការធានាបាននិរន្តរភាពការងាររបស់ប្រជាជន បើទោះបីជា កូវីដ-១៩ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើវិស័យសុខុមាលភាពសង្គម សេដ្ឋកិច្ច ។ល។ យ៉ាងណាមិញ លោកប្រធានអនុសាខា បានអំពាវនាវឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា ស្ត្រីក្នុងវ័យបន្តពូជ ទាំងអស់ ចូលរួមអនុវត្តតាមអនុសាសន៍ក្នុងការថែទាំសុខភាពម្តាយ និងកូនក្នុងបរិបទ «រស់នៅធម្មតាតាមបែបគន្លងថ្មី» ពង្រឹងការផ្តល់សេវាភាពបន្តពូជ សុខភាពមាតា ទារក និង កុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីក-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ក្នុងគោលបំណងគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ ។

ក្នុងនោះលោកប្រធាន ក៏បានលើកនូវខ្លឹមសារនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដោយផ្តោតសំខាន់លើការ ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ និងកំពុងបន្តចាក់ដូសជំរុញ និងពង្រឹងការអនុវត្តវិធានការសុខាភិបាល និងការព្យាបាលជាបន្តបន្ទាប់ទៀតប្រកបដោយប្រសិទ្ធភាព និង ឲ្យបានល្អប្រសើរឡើងវិញ ឱ្យបានសមស្របជាមួយនឹងប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២នេះ។ ដូចនេះ យើងត្រូវតែលើកទឹកចិត្តស្រី្តទាំងនោះឲ្យទៅទទួលបានការពិនិត្យ ថែទាំ ចាប់ពីពេលពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនហើយត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងកូនរហូតដល់កូនមានអាយុពីរឆ្នាំ ដោយបន្ថែមនូវអាហាររូបត្ថម្ភ ទៀតផង។

ដោយឡែកអំណោយមនុស្សធម៌ដែលផ្តល់ជូនដល់បុរីទារក និងកុមារ រួមមាន៖ អង្ករ ១០បាវ , មី ម៉ាម៉ា ២កេសធំ(១២ កេសតូច) , ទឹកសុទ្ធកម្ពុជា ៣០ កេស , ទឹកត្រី ៥យួរ​(៣០ ដប) , ទឹកសុីអុីវ ៥យួរ(៣០ ដប) ត្រីខ ១០យួរ ( ១០០ កំប៉ុង), ជែលលាងដៃ ១កេស(១៦ ដប) និង ថវិកា ៤០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ៕

...

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print