ខេត្តបន្ទាយមានជ័យៈផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ក្នុងនោះមាន០១ខ្នងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុងនៅវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នៅជិតផ្សារតូចក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
នៅក្នុងហេតុការណ៍គេបានសង្កេតឃើញ លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោ ភ័ណ បានចុះទៅដល់ន្លែងកើតហេតុនឹងបានជម្រុញឲ្យរថយន្តពន្លត់អគ្គីភ័យឲ្យមកជាបន្ទាន់។ គេឃើញមានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ បន្ទាប់មកក៏មានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេតុ្តចំនួន០២គ្រឿងបន្ថែមទៀត ដឹកនាំដោយលោប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ-ជាតិ និងពន្លត់អគ្គីភ័យ បានជួយអន្តរាមន៍បាញ់ទឹកពន្លត់ ដែលធ្វើឲ្យអគ្គីភ័យបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃដដែល ។
ប្រភពពីនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ ម្ចាស់ផ្ទះទី១ឈ្មោះ ឌិត រ៉ាម៉ាចន្ត្រា អាយុ៦៧ឆ្នាំ និងប្រពន្ធឈ្មោះ គឹម ហឿន អាយុ៦៤ឆ្នាំ ទំហំផ្ទះ៦x៧ម៉ែតសង់អំពីឈើក្រាលក្តារ ជញ្ជាំងក្តារ ប្រក់សង្ក័សី សម្ភារះប្រើប្រាស់ក្នុងផ្ទះត្រូវឆេះខូចខាតទាំងស្រុង ។ម្ចាស់ផ្ទះទី២ឈ្មោះ អឿន ខឿន ភេទស្រីអាយុ ៥៥ឆ្នាំ ផ្ទះទំហំ៥x៦ម៉ែត សង់ពីឈើ ក្រាលក្តារជញ្ជាំងសង្ក័សី ប្រក់សង្ក័សី ឆេះខូចខាត៣០% សម្ភារះប្រើប្រាស់ក្នុងផ្ទះខូចខាតមួយចំនួន និងលុយ១លានរៀលនិងផ្ទះទី៣ ប៉ះពាល់បន្តិចបន្តួច ។
នគរបាលបានបញ្ជាក់ថា៖ក្នុងកិច្ចប្រត្តិបត្តិការណ៍នេះ នគរបាលយើងប្រើប្រាស់ឡានទឹកអស់ចំនួន៣គ្រឿង ឡានស្នងការដ្ឋាន២គ្រឿង និងឡាននគរបាលក្រុង១គ្រឿង ប្រើប្រាស់ទឹកអស់៤ឡានគ្រប់គ្រងបានទាំងស្រុង មិនបង្កឲ្យរាលឆាបឆេះដល់ផ្ទះក្បែរៗខាងបន្ថែមទៀត ដែលនៅកៀកៗគ្នានោះឡើយ ។ចំពោះមូលហេតុដែលឆេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនីខ្សែភ្លើងដែលម្ចាស់ផ្ទះទី០១ សាកថ្មធុងបាសភ្លេចដក បណ្តាលទុសេ្សខ្សែភ្លងឆ្លងចរន្តអគ្គិសនីឆាបឆេះតែម្តង ។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋក្បែរនោះមានសេចក្តីត្រេកអរដែលឃើញរថយន្តពន្លត់អគ្គីភ័យបានចេញជួយអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនជារថយន្តពន្លត់អគ្គីភ័យមានការយឺតយ៉ាវតែបន្តិចនោះ មិនដឹងមានផ្ទះប្រជាពលរដ្ឋប៉ុន្មានខ្នងទេរងការចូចខាត ព្រោះផ្ទះប្រជាពលរដ្ឋនៅទីនេះ គឺនៅជិតៗគ្នារបៀបជាផ្ទះល្វែងផងដែរ៕ វណ្ណា