Novak Djokovic ចែកផ្លូវជាមួយគ្រូបង្វឹក Marian Vajda ជាលើកទី២

ចែករំលែក៖

អតីត​កីឡាករវាយតឺន្នីស​លេខ​១​ពិភពលោក Novak Djokovic បាន​ចែកផ្លូវ​ជាមួយ​គ្រូ​បង្វឹកលោក Marian Vajda ជា​លើក​ទី​ កីឡាករ Djokovic សញ្ជាតិស៊ែប៊ីវ័យ៣៤ឆ្នាំ បានបាត់បង់ចំណាត់ថ្នាក់លេខពិភពលោល ដោយចំណាត់ថ្នាក់នេះបានធ្លាក់លើកីឡាកររុស្ស៊ី DaniilMedvedev កាលពីថ្ងៃចន្ទ។

កីឡាករវាយតឺន្នីសសញ្ជាតិស៊ែប៊ីដែលជាម្ចាស់ជ័យលាភី Grand Slam ២០សម័យរូបនេះបានចាប់ផ្តើមធ្វើការជាមួយលោក Slovakian Vajdaកាលពីនៅក្មេងក្នុងឆ្នាំ២០០៦ ហើយអ្នកទាំងបានបែកគ្នារយៈពេលខ្លីសម្រាប់រយៈពេលឆ្នាំក្នុងឆ្នាំ២០១៧Djokovic បាននិយាយថា Marian បាននៅក្បែរខ្ញុំក្នុងអំឡុងពេលដ៏សំខាន់ និងមិនអាចបំភ្លេចបាននៅក្នុងអាជីពរបស់ខ្ញុំ យើងរួមគ្នាសម្រេចបាននូវរឿងមិនគួរឱ្យជឿមួយចំនួន ហើយខ្ញុំពិតជាដឹងគុណចំពោះមិត្តភាព និងការលះបង់របស់គាត់ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះDjokovic និងលោក Vajda បានយល់ព្រមចែកផ្លូវគ្នានៅចុងបញ្ចប់នៃរដូវកាលឆ្នាំ២០២១ ដែលកីឡាករសញ្ជាតិស៊ែប៊ីបានឈ្នះពានរង្វាន់ Grand Slam ចំនួនដោយត្រូវបាននិរទេសចេញពីប្រទេសអូស្ត្រាលីនៅមុនព្រឹត្តិការណ៍ Australian Open កាលពីខែមុន Djokovic បានត្រលប់មកលេងនៅទីក្រុងឌូបៃកាលពីសប្តាហ៍មុន ដែលគាត់បានប្រកួតចាញ់កីឡាករ Jiri Vesely ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ។

លោក Vajda បាននិយាយថា គាត់នឹងមើលទៅអតីតកាលរបស់ពួកគេជាមួយគ្នា ជាមួយនឹងមោទនភាពដ៏ធំធេង ហើយលោកកំពុងទន្ទឹងរង់ចាំពីការឆ្ពោះទៅរកការប្រកួតប្រជែងថ្មីៗបន្ថែមទៀតសម្រាប់កីឡាករDjokovic ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print