ទីក្រុងធំដំបូងគេបង្អស់នៅអ៊ុយក្រែនធ្លាក់ចូលក្នុងដៃកម្លាំងទាហានរុស្ស៊ី

ចែករំលែក៖

កម្លាំងទាហានរុស្ស៊ីបានគ្រប់គ្រងទីក្រុង Kherson ហើយ ។ មន្ត្រីអ៊ុយក្រែនបញ្ជាក់ថា នេះជាទីក្រុងធំដំបូងគេបង្អស់របស់អ៊ុយក្រែនបានធ្លាក់ចូលក្នុងដៃទាហានរុស្ស៊ី។ ការបាត់បង់ទីក្រុង Kherson ដែលមានពលរដ្ឋជាង៣សែននាក់រស់នៅស្ថិតនៅភាគខាងលិចគ្រីមៀគឺជាការបាត់បង់យ៉ាងធំធេង ហើយទីក្រុងនេះនឹងជួយដល់រុស្ស៊ីគ្រប់គ្រងផ្លូវសមុទ្រដ៏សំខាន់នៅតំបន់ភាគខាងត្បូងអ៊ុយក្រែន ។ អភិបាលក្រុង Kherson លោក Kolykhayev បានបញ្ជាក់ថា កម្លាំងទាហានអ៊ុយក្រែនមិនមានវត្តមាននៅក្នុងទីក្រុងនេះទៀតឡើយ។ ចំណែកពលរដ្ឋនៅទីនោះគឺត្រូវតែអនុវត្តទៅតាមបទបញ្ជារបស់កម្លាំងទាហានរុស្ស៊ី។ លោក Kolykhayev បានបញ្ជាក់ថា «ខ្ញុំមិនបានសន្យាអ្វីជាមួយពលរដ្ឋនោះឡើយ ខ្ញុំគ្រាន់តែបារម្ភពីជីវភាពរស់នៅរបស់ពលរដ្ឋនៅក្នុងទីក្រុងនោះ ខ្ញុំបានស្នើដល់ទាហានរុស្ស៊ីកំុផ្ទុះអាវុធទៅលើពលរដ្ឋ ។ ពេលនេះយើងមិនមានកម្លាំងប្រដាប់អាវុធនៅក្នុងទីក្រុងទៀតឡើយ មានតែពលរដ្ឋដែលចង់បន្តរស់នៅក្នុងទីក្រុងនេះ»។ ចំណែកនៅក្នុងទីក្រុងកៀវវិញ នៅព្រឹកថ្ងៃទី៣ខែកុម្ភៈនេះមានករណីវាយប្រហារ៤លើកពីប្រទេសរុស្ស៊ី ដោយមានសំឡេងផ្ទុះខ្លាំងៗចំនួនពីរលើកនៅក្នុងរដ្ធធានី និងពីរលើកទៀតនៅជិតស្ថានីយរថភ្លើង។ មកទល់ពេលនេះ មានទាហានរុស្សុី ៤៩៨ នាក់ស្លាប់ និង១៦០០នាក់រងរបួសក្នុងការវាយប្រហារអ៊ុយក្រែន ។ ជាមួយគ្នានេះដែរ កម្លាំងទាហានអ៊ុយក្រែនដល់ទៅ ២.៨៧០នាក់ស្លាប់ និង៣.៧០០នាក់រងរបួស។ ក្រៅពីនេះ មានកម្លាំងទាហានអ៊ុយក្រែន ៥៧២នាក់ត្រូវបានចាប់ខ្លួនជាឈ្លើយសឹកផងដែរ៕ ដោយធីរីណា

...

រូបថត៖TASS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print