ប្រព័ន្ធធារាសាស្រ្តក្បាលហុងត្រូវបានស្ថាបនាឱ្យក្លាយជាវិស័យទេសចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អភិបាល អភិបាលរង ប្រធាន អនុប្រធានតាមបណ្ដាមន្ទីរជំនាញពាក់ព័ន្ធនានា អាធរទូរទាំងខេត្តពោធិ៍សាត់អញ្ជើញចុះពិនិត្យនិងកម្ទេចចោលខ្លះៗប្រព័ន្ធធារាសាស្រ្តក្បាលហុង ដើម្បីស្ថាបនាឡើងឲ្យក្លាយជាតំបន់រមណីយ៍ដ្ឋាននៅកណ្ដាលក្រុងជាសោភ័ណ្ឌភាពពិសេសផ្នែកវិស័យទេសចរណ៍។

ប្រតិបត្តិការនេះប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចស្ទឹងពោធិ៍សាត់(ប្រព័ន្ធធារាសាស្រ្តក្បាលហុង)ដែលត្រើយខាងលិចស្ថិតក្នុងភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀងនិងត្រើយខាងកើតស្ថិតក្នុងភូមិ សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់។

តាមការបញ្ជាក់ពីលោក កែវ វ័យ ប្រធានមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តបានឲ្យដឹងថា សំណង់ទ្វារទឹកក្បាលហុងខាងលើនេះ សាងសង់ឡើងនៅសម័យ៣ឆ្នាំ៨ខែនិង២០ថ្ងៃហើយវាចាស់ទ្រុឌទ្រោមហើយដែរម្យ៉ាងទៀតនៅរដូវស្សាវាឧស្សាហ៍ស្ទះចរន្តទឹកដោយតែមែកឈើនិងកម្ទេចកម្ទីរ ដូច្ឆេះទើបមន្រ្តីជំនាញមន្ទីរពាក់ព័ន្ធនានាក្រោមកិច្ចចង្អុលការពីអភិបាលអភិបាលរងតាំងអស់ សម្រេចជួសជុលស្ថាបនាឡើងវិញឲ្យក្លាយជាតំបន់រមណីយ៍ដ្ឋានវិស័យទេសចរណ៍ដើម្បីសោភ័ណ្ឌភាពក្រុង។

លោកប្រធានមន្ទីរបន្តថាក្នុងគោលបំណងរបស់អភិបាលមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ការស្ថាបនាប្រព័ន្ថធារាសាស្រ្តខាងលើនេះគឺយើងកម្ទេចកម្រាលបេតុងនិងជើងសសរពាក់ៗកណ្ដាលចោល ដើម្បីទប់ធ្វើជាអាងបង្ហៀរទឹកវិញផ្នែកបាតស្ទឹងខាងក្រោមអាងបង្ហៀររាបថ្មចាក់ដីខ្សាច់ មាត់ច្រាំងស្ទឹងសង្ខាងចាក់ផែឲ្យស្អាតម្ខាងប្រវែង៧០០ម៉ែត្រ រីឯផ្នែកខាងលើអាងបង្ហៀរធ្វើស្ពានយោលឆ្លងទៅវិញទៅមកបាន។

លោក កែវ វ័យ ប្រធានមន្ទីរធន់ធានទឹកនិងឧតុនិយមបន្តទៀតថាការស្ថាបនាបែបនេះ ជាមុខមាត់ទីក្រុងស្អាតឲ្យកាន់តែមានសោភ័ណ្ឌភាពល្អផ្នែកវិស័យទេសចរណ៍ក្នុងក្រុង ហើយឱ្យក្លាយទៅជារមណីយ៍ដ្ឋានមួយនៅកណ្ដាលក្រុងបែបនេះពិតជាវិសេសវិសាលសម្រាប់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាផងដែរ ៕

ses (2)

ses (4)

ses (3)

ses (7)

ses

ses (5)

ses (6)

ដោយ៖ ប៉ឹម ពិន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print