កិច្ចពិភាក្សាលើកទីពីរ រុស្ស៊ីនិងអ៊ុយក្រែនបានព្រមព្រៀងគ្នាលើច្រករបៀងមនុស្សធម៌

ចែករំលែក៖

នៅក្នុងជំនួបពិភាក្សាកាលពីយប់ថ្ងៃទី៣ខែមីនា គណៈប្រតិភូប្រទេសទាំងពីរបានព្រមព្រៀងគ្នាបើកច្រកមនុស្សធម៌ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែសង្គ្រាម។ ប៉ុន្តែកិច្ចព្រមព្រៀងឈប់បាញ់មិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាផ្តល់ច្រករបៀងសម្រាប់ពលរដ្ឋ ភៀសខ្លួនចេញពីទីក្រុងក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌។ នេះជាវឌ្ឍនភាពដែលសម្រេចបានជាលើកដំបូង បន្ទាប់ពីប្រទេសរុស្ស៉ី និងអ៊ុយក្រែនបើកកិច្ចចរចាមក ខណៈដែលសហរដ្ឋអាមេរិក និងអង់គ្លេសបានដាក់ទណ្ឌកម្មបន្ថែមទៅលើមហាសេដ្ឋីធំៗរបស់រុស្ស៊ី ដែលមានឥទ្ធិពលលើនយោបាយ។ យ៉ាងណាក៏ដោយ កងកម្លាំងរុស្ស៊ីបានបន្តឡោមព័ទ្ធនិងវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងទីក្រុង ម៉ារីយូប៉ូល (Mariupol) ដែលជាក្រុងកំពង់ផែដ៏សំខាន់មួយនៅភាគខាងកើត និងកំពុងរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ។ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ពួកគេមិនទាន់អាចជម្លៀស អ្នករបួសបានទេដោយសារការវាយប្រហារនៅតែបន្តធ្វើឡើង។ បន្ទាប់ពីការចរចា រុស្ស៊ីបានសង្កត់ធ្ងន់ថា វឌ្ឍនភាពជាច្រើនត្រូវសម្រេចបាន ខណៈដែលភាគីអ៊ុយក្រែនបានចង្អុលបង្ហាញអំពីការជួយប្រជាជនស៉ីវិល ប៉ុន្តែមិនទទួលបានលទ្ធផលដូចដែលទីក្រុងកៀវ រំពឹងទុកនោះទេ៕ ដោយធីរីណា

...

រូបថត៖Ria Novosti

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print