ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គ បង្កការភ្ញាក់ផ្អេីលកាលពីវលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី៦ខែមីនា ឆ្នាំ២០២២
ស្ថិតនៅចំនុចបន្ទប់ជួលគ្មានលេខ ក្នុងភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះឈួនសុគឿនភេទប្រុសអាយុ43ឆ្នាំមុខរបរយោធាឋានន្តរសក្កិ ថ្នាក់វរះសេនីត្រី
ទីលំនៅបច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ អ្នកជួលបន្ទប់ជិតគ្នាឆ្ងល់មិនឃេីញបុរសជាជនរងគ្រោះចេញពីបន្ទប់ជួលសោះពេលនោះគាត់ក៏បានគោះទ្វាហៅតែមិនឆ្លេីយទេីបរុញទ្វាចូលឃេីញជនរងគ្រោះដេកស្លាប់បាត់ទៅហេីយ ទេីបបង្កការភ្ញាក់ផ្អេីលរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យបានឱ្យដឹងថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរ(គាំងបេះដូង)
បច្ចុប្បន្នសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ