ភ្នំពេញ : សារលិខិតអបររសាទរ ខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ផ្ញើជូនកងកម្លាំងនគរបាលជាតិជានារី នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ។
ថ្ងៃអង្គារ៍ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ គឺជាខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បី ចីរភាពនាពេលអនាគត» ។ នាឱកាសដ៏វិសេសវិសាលប្រកបដោយបរិយាកាសរីករាយ ខ្ញុំសូមចូលរួមអបអរសាទរ ប្រកបដោយទឹកចិត្តសោមនស្សរីករាយយ៉ាងជ្រាលជ្រៅ ដើម្បីជាការរំលឹក និងចងចាំចំពោះការតស៊ូ និងការ ខិតខំប្រឹងប្រែងរបស់ស្ត្រីទូទាំងពិភពលោក ទាមទារការទទួលស្គាល់ជាសកលនូវគុណតម្លៃ និងសិទ្ធសេរីភាព ដែលត្រូវបានរំលោភបំពានក្នុងអតីតកាល ។
ជំនួសមុខកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏មានសារៈសំខាន់របស់កងកម្លាំងនគរបាលជាតិជានារី ដែលបានខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋយ៉ាងល្អប្រសើរ ។ ទោះបីជាស្ថានភាពប្រទេស ជាតិយើងកំពុងតស៊ូជម្នះបញ្ហាបង្កឡើងដោយនៃវិបត្តិជម្ងឺកូវីដ-១៩ កងកម្លាំងជានារីគ្រប់រូបបានដើរតួនាទីជា កម្លាំងស្នូលប្រកបដោយភាពស្វាហាប់ អង់អាច តស៊ូពុះពារ បំពេញភារកិច្ចយ៉ាងសកម្មជូនសង្គមជាតិ និងប្រជា ពលរដ្ឋប្រកបដោយប្រសិទ្ធភាព ។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ថ្លៃថ្លាប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ នៃទិវាអន្តរជាតិនារី ៨មីនា លើកទី១១១ នេះ សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ និងវិបុលសុខគ្រប់ប្រការ ជូន ចំពោះកងម្លាំងនគរបាលជាតិជានារី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមប្រកបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ : សិលា
–