ផ្ទះចំនួន៨ខ្នងនៅស្រុកអន្លង់វែងរងការដួលរលំ និងរងការខូចខាតដោយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ក្រោយពីការភ្លៀងធ្លាក់មួយមេធំ លាយឡំនិងខ្យល់កន្រ្ដាក់ បានធ្វើអោយផ្ទះចំនួនប្រាំបីខ្នងដួលរំលំនិងរងការខូចខាត នៅវេលាម៉ោង ១៦,១០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២២ នៅក្នុងភូមិ គោកសំព័រ ឃុំ លំទង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។

មន្រ្ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានអោយដឹងថា មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន០៨ ខ្នង ខូចខាតក្នុងនោះរួមមាន ម៉ូតូ ចំនួន០១គ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ២០១៤ និងរងបួសមនុស្សចំនួន ០១ នាក់(ធ្ងន់) 

១.ផ្ទះទំហំ ៥ម៉ែត្រx៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្គសី ម្ចាស់ផ្ទះឈ្មោះ សឿន សូង ភេទ ប្រុសអាយុ ៤៤ឆ្នាំ  កសិករ របើកដំបូលស័ង្គសីទាំងអស់។

២.ផ្ទះទំហំ ១២ម៉ែត្រx៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្គសី ម្ចាស់ផ្ទះឈ្មោះ ឈូន កូឡាប ភេទ ប្រុសអាយុ ៣១ ឆ្នាំ  មុខរបរ កសិករ បើុងដំបូល១ចំហៀង

៣.ផ្ទះទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើប្រក់សង្គ័សី ម្ចាស់ផ្ទះឈ្មោះ ផាន់ ផាភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករខូចខាតដំបូលទាំងស្រុង។

៤.ផ្ទះទំហំ១២ម៉ែត្រ×៦ម៉ែត្រធ្វើពីដែកប្រកស័ង្កសី ម្ចាស់ផ្ទះឈ្មោះឈៀង ភាព ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរកសិករបើុងដំបូល១ចំហៀង។

៥.ផ្ទះទំហំ៧ម៉ែត្រ×៦ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីម្ចាស់ផ្ទះឈ្មោះណុប វណ្ណា ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរកសិករធ្វើពីឈើប្រក់ស័ង្កសីបើុងដំបូល១ចំហៀង។

៦.ផ្ទះទំហំ១០ម៉ែត្រ×៣០ម៉ែត្រធ្វើពីថ្មម្ចាស់ផ្ទះឈ្មោះសែម ប៑ុនធឿនភេទប្រុសអាយុ៤៩ឆ្នាំមុខរបរកសិករបាក់ជញ្ជាំងថ្ម១ចំហៀង

៧.ផ្ទះទំហំ៥ម៉ែត្រ×៧ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះសិក ជី ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរកសិករដួលរលំខូចខាតទាំងស្រុង។

៨.ផ្ទះទំហំ៥ម៉ែត្រ×៦ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ កូន ឡន ភេទប្រុសអាយុ៣១ឆ្នាំមុខរបរកសិករដួលរលំខូចខាតទាំងស្រុងបណ្តាលអោយខូចម៉ូតូ០១គ្រឿងម៉ាកសេ១២៥សេរី២០១៤ពណ៏ខ្មៅនឹងរងរបួសធ្ងន់មនុស្សចំនួន០១នាក់ត្រូវបានបញ្ចួនទៅព្យាបាលនៅមន្ទីពេទ្យខេត្តសៀមរាប៕ដោយ៖ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print