កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (ប្រើដែកសំបែតកាច់កម៉ូតូ)

ចែករំលែក៖

ភ្នំពេញ-ជនសង្ស័យម្នាក់ ជំនាញដើរលួច(កាច់កម៉ូតូ)ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន នៅថ្ងៃទី០៧ខែមិនា ឆ្នាំ២០២២វេលាម៉ោង១៣និង៤៥នាទីតសៀលនៅចំណុចផ្លូវលេខ៣០ម៉ែតក្រុម០៤ភូមិ ៤សង្កាត់ ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

1/ជនសង្ស័យឈ្មោះ ផុន សុភា ភេទប្រុសអាយុ២០ឆ្នាំមុខរបរ គ្មានស្នាក់នៅផ្ទះជួលភូមិ២៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។(មានសារធាតុញៀន)អវិជ្ជមានកូវិដ 

ជនរងគ្រោះឈ្មោះជួន វិឆ្ឆ័យ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរកម្មករ ស្នាក់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ។

        +សំភារះដកហូតរួមមាន

   -ម៉ូតូមួយគ្រឿងម៉ាក់ស៊ុយស៊ូគីនិច ពណ៌សស្លាកលេខភ្នំពេញ 1FF-4167

-ដែកសំប៉ែតចុងស្រួចចំនួន០១ សោលេខ៨ចំនួន០១ ។

   

-លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាល      ខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើជនរងគ្រោះបានទុកម៉ូតូចាក់សោកត្រឺមត្រូវរួចទៅធ្វើការសំណង់ស្រាប់តែមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់កម៉ូតូបានសំរេចជិះគេចខ្លួនត្រូវបានម្ចាស់ម៉ូតូឃើញទាន់ស្រែកចោរៗនិងដេញចាប់ស្របពេលកំលាំងល្បាតឃើញជួយអន្តរាគមន៌ឃាត់បានជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ធ្វើការសាកសួរហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងលើជនសង្ស័យអោយសមត្ថកិច្ចចាត់ការ។

  បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ កន្លងជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាតំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print