ខេត្តបន្ទាយមានជ័យ ៖ នេះជាលើកទី២ហើយដែលភ្លៀងធ្លាក់លាយលំនិងខ្យល់កន្រ្ទាក់ផ្គរន្ទះនៅល្ងាចថ្ងៃទី ៧ខែមីនា ឆ្នាំ២០២២ធ្វើឲ្យផ្ទះពលរដ្ឋនៅក្នុងឃុំចំនួន៧ក្នុងស្រុកអូរជ្រៅរងផលប៉ះពាល។
បើយោងតាមរបាយការណ៍ពីនគរបាល របស់ស្រុកអូរជ្រៅ បានបញ្ជាក់ ថានៅវេលាម៉ោង ១៧ និង00 នាទី មានភ្លៀងចាប់ពីតិចទៅច្រើនចំនួន៧ឃុំ ហើយនិងមានខ្យល់កន្ត្រាក់ផ្គរន្ទះបណ្ដាលឱ្យ ផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនភូមិក្នុងភូមិសាស្ត្រខាងលើត្រូវបានដួលរលំ រួមនិងសាលារៀន១ខ្នងផង..។
ឃុំខាងក្រោមមាន
១.ឃុំ សូភី មានភ្លៀង
២.ឃុំ កូបមានភ្លៀង
៣.ឃុំ សំរោងមានភ្លៀង
៤.ឃុំ គុត្តសតមានភ្លៀង
៥.ឃុំ ចង្ហាមានភ្លៀង
៦.ឃុំ សឹង្ហមានភ្លៀង
៧.ឃុំ អូរបីជាន់ ក៏មានភ្លៀងដែរ បណ្តាលឲ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ
ចំនួន៤ភូមិលើ២ឃុំ ប៉ះពាល់ផ្ទះ១៥ខ្នងនិងសាលារៀន១ខ្នងរួមមាន
ឃុំសំរោងប៉ះពាល់លើ២ភូមិ
១ នៅភូមិវត្ត អស់ផ្ទះចំនួន៤ខ្នង និងសាលារៀន០១ខ្នង
២ភូមិកណ្តាល ១១ខ្នង និងសាលាបឋមសិក្សាភូមិថ្មី០១ខ្នង និងបង្គោលភ្លើង៧ដើម។
២ឃុំសឹង្ហ.ប៉ះពាល់លើ ២ ភូមិ
នៅភូមិពង្រខូចខាត អស់ផ្ទះចំនួន៣ខ្នង និងភូមិរុន ០១ខ្នង ។
យោងតាមរបាយការណ៏របស់កម្លាំង
សមត្ថកិច្ចស្រុកភ្នំស្រុកបញ្ជាក់នៅល្ងាចថ្ងៃទី៧ខែឆ្នាំដដែលបញ្ជាក់ថាៈ
ភ្លៀងលាយលំនិងខ្យល់កន្ទ្រាក់ធ្វើឲ្យ
ផ្ទះពលរដ្ឋចំនួន៣ឃុំរងផលប៉ះពាល់និងខូចខាតចំនួន២០ខ្នងផ្ទះ។
ក្នុងនោះមានៈ
*ឃុំណាំតៅ: រងការខូចខាតចំនួន ០៩ខ្នងផ្ទះ
*ឃុំប៉ោយចារ: រងការខូចខាតចំនួន ៣ខ្នងផ្ទះ
*ឃុំពន្លៃ:រងការខូចខាតចំនួន ៨ខ្នងផ្ទះ ។នៅក្នុងស្ថានការនោះដែរគេបានឃើញកម្លាំងសមត្ថកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានចុះសួរសុខទុកនិងរៀបចំភ្លាមៗផងដែរដើម្បីសម្រួលដល់ពលរដ្ឋស្នាក់នៅ។
លោកអភិបាលស្រុកអូរជ្រៅយឹម សំណាងមានប្រសាសន៏តាមទូរសព្ទ
ថាចំពោះខ្យល់បោកបក់នៅល្ងាចថ្ងៃទី
៧ខែឆ្នាំដដែលនោះមិនបានធ្វើឲ្យពលរដ្ឋណាម្នាក់រងបួសនោះទេ តែ
បានធ្វើឲ្យផ្ទះពលរដ្ឋនិងសាលារៀន
ចំនួន២១ខ្នងផ្ទះនិងសាលារៀនមួយ
លោកបន្តថានៅព្រឹកថ្ងៃទី៨ខែឆ្នាំដដែលនេះដែរលោកបានសហការ
ជាមួយកម្លាំងគ្រប់ស្ថាប័នចុះមកជួយ
រុះរើនិងសាងសង់ផ្ទះពលរដ្ឋឡើងវិញនៅក្នុងភូមិកណ្ដាលខាងក្រោយសា
លាឃុំសំរោងក្នុងស្រុកអូជ្រៅ។វណ្ណា