ករណីឆ្លងជំងឺកូវីដ-១៩ នៅសាធារណរដ្ឋកូរ៉េ មានចំនួនកើនឡើងដែលចំនួនអ្នកឆ្លងសរុប ៣៤២ ៤៤៦ករណី និងមានអ្នកស្លាប់ចំនួន ១៥៨នាក់

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ: សូមបងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត ដែលកំពុងស្នាក់នៅ ឬរៀនសូត្រ ធ្វើការនៅសាធារណរដ្ឋកូរ៉េ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ការពារសុខភាព អនុវត្តតាមការណែនាំ របស់សាធារណរដ្ឋកូរ៉េ ដើម្បីជៀសវាង ការឆ្លងជំងឺកូវីដ-១៩ ខណៈ មានការឆ្លងកើនឡើងខ្ពស់គួរអោយព្រួយបារម្ភបំផុត។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

 

ស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានបង្ហោះលើផេកផ្លូវការថា, ស្ថានការណ៍កូវីដ-១៩ ក្នុងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២

ករណីឆ្លងជំងឺកូវីដ-១៩ នៅសាធារណរដ្ឋកូរ៉េ មានចំនួនកើនឡើងដែលចំនួនអ្នកឆ្លងសរុប ៣៤២ ៤៤៦ករណី និងមានអ្នកស្លាប់ចំនួន ១៥៨នាក់។

ស្ថានឯកអគ្គរាជទូតសូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ដែលរស់នៅ និងធ្វើការងារក្នុងប្រទេសកូរ៉េ បន្តប្រុងប្រយ័ត្នថែរក្សាអនាម័យឱ្យបានខ្ពស់ សូមពាក់ម៉ាស រក្សាគម្លាត ទទួលយកការចាក់វ៉ាក់សាំង និងត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា, បើនៅកម្ពុជាវិញ រហូតដល់ ថ្ងៃទី ៨ ខែមីនា​​ ឆ្នាំ២០២២​ម្សិលមិញ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៥៧នាក់​ (ឆ្លងសហគមន៌​:​ ​​៣០០ នាំចូល:​ ៥៧ នាក់) និងមានជាសះស្បេីយ​ ៤២៣ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៣៣០៦៥​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១២៧៣៤៤ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០៤៣នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 2880452  ស្មេីនឹង​ 170440 ក្នុង១លាន នាក់​ ។

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,២៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១១៩,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៣៨,៩៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩១,៩៦% ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print