ក្រុមគ្រូពេទ្យជំនាញធ្វើតេស្តរហ័សយកសំណាកជូនដល់មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ : ដោយអនុវត្តតាមការណែនាំរបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានរៀបចំក្រុមគ្រូពេទ្យជំនាញធ្វើតេស្តរហ័សយកសំណាកជូនដល់មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្នុងគោលបំណងដើម្បីមានទំនុកចិត្តបំពេញការងារមិនខ្លាចគ្នា និងកាន់តែងាយស្រួលធ្វើការងារ បម្រើសេវាសាធារណៈជូនប្រជាពរដ្ឋក្នុងពេលដែលវីរុសកូវីដ-១៩​ កំពុងឆ្លងរាលដាល​ ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,២៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១១៩,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៣៨,៩៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩១,៩៦% ។
សូមជម្រាបជូនផងដែរថា, នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លោក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា, អគារចាស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ត្រូវបានវាយចោល​ ដេីម្បីរៀបចំទីធ្លាឱ្យបានកាន់តែធំទូលាយ​ សម្រាប់កងកម្លាំងប្រជុំជួរ​ គោរពទង់ជាតិ​ ជាពិសេសក៏ដូចជាការរៀបចំសួនច្បារ​ និងដាំដេីមឈេី​លម្អ ឱ្យកាន់តែមានសោភ័ណ្ឌភាពមួយកម្រិតបន្ថែមទៀត​ ។

អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់​ ៩ជាន់​ ទំហំ​ ៤០​ x ៥០​ ម​ នឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print