ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបនាំគ្នាទៅទិញថ្នាំ iodine ព្រោះបារម្ភខ្លាចមានសង្គ្រាមបរមាណូ

ចែករំលែក៖

ពលរដ្ឋនៅក្នុងតំបន់អឺរ៉ុបបាននាំគ្នាទៅទិញថ្នាំ iodine មករក្សាទុកបង្ការសារធាតុវិទ្យុសកម្ម ព្រោះខ្លាចមានសង្គ្រាមបរមាណូរវាងរុស្ស៊ីនឹងអ៊ុយក្រែន។ ថ្នាំ iodine ជាប្រភេទ (kali iodid) មានសមត្ថភាពក្នុងការកាត់បន្ថយជំងឺមហារីក និងជំងឺជាច្រើនទៀតពាក់ព័ន្ធនឹងសារធាតុវិទ្យុសកម្ម ពិសេសគឺកុមារ។ ថ្នាំនេះបានផលិតឡើងក្រោយ គ្រោះមហន្តរាយបែកធ្លាយសារធាតុវិទ្យុសកម្មនៅរោងចក្របរមាណូ Chernobyl នាឆ្នាំ១៩៨៦។ នៅក្នុងប្រទេសបែលហ្ស៊ិក មានមនុស្សប្រមាណ៣ម៉ឺននាក់ហើយបាននាំគ្នាទៅយកថ្នាំ iodine ដោយអត់គិតថ្លៃមករក្សាទុក បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោកពូទីនចេញបញ្ជាដល់កងកម្លាំងបរមាណូត្រៀមលក្ខណៈក្នុងការធ្វើសង្គ្រាមកាលពីថ្ងៃទី២៧ខែកុម្ភៈ ក៏ដូចជារោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូឆេះកាលពីថ្ងៃទី ៤ខែមីនា បង្កឱ្យមានក្តីបារម្ភកាន់តែខ្លាំងពីការបែកធ្លាយសារធាតុវិទ្យុសកម្ម។ សារព័ត៌មាន Bloomberg បានផ្សាយថា តម្រូវថ្នាំ iodine បានកើនឡើង១០០ដងនៅក្នុងប្រទេសប៉ូឡូញ បើទោះបីរដ្ឋាភិបាលប្រទេសនេះបានប្រកាសរក្សាថ្នាំដើម្បីទុកជូនពលរដ្ឋនៅក្នុងពេលមានគ្រោះអាសន្នក៏ដោយ។ ក្រៅពីនេះ នៅមានប្រទេសជាច្រើនទៀតក្នុងតំបន់អឺរ៉ុប ក្នុងនោះមាន ប្រទេស ន័រវេស Luxembourg ក៏បាននាំគ្នាទៅទទួលថ្នាំមករក្សាទុកក្នុងផ្ទះផងដែរ បង្ការគ្រោះអាសន្នកើតឡើង៕ ដោយធីរីណា

...

រូបថត៖DW.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print