ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សំណូមពរ ឲ្យសមាជិក របស់ខ្លួនពេលចុះមូលដ្ឋានត្រូវ សហការ ជំរុញការចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានគ្រប់គ្នា

ចែករំលែក៖

ភ្នំពេញ៖ លោកម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សា រាជធានីភ្នំពេញ បានសំណូមពរ ដល់ សមាជិក ក្រុមប្រឹក្សារាជធានី ដែល ចុះទៅ មូលដ្ឋាន ខណ្ឌ សង្កាត់ ត្រូវសហការ ជាមួយ អាជ្ញាធរ ពាក់ព័ន្ធ ឲ្យបានល្អ និង ត្រូវ ចេះ សួរនាំ សំដៅ ធ្វើយ៉ាងណា ជំរុញ ការចាក់ វ៉ាក់សាំង ជូន បងប្អូន ប្រជាពលរដ្ឋ អោយបាន គ្រប់គ្នា ។
ការសំណូមពរ បែបនេះបានធ្វើឡើង ក្នុង កិច្ចប្រជុំសាមញ្ញ លើកទី ៣៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ មីនា ២០២២ នេះនៅ សាលារាជធានី ភ្នំពេញ ដោយមាន ការអញ្ជើញ ចូលរួមពី លោក មាន ចាន់យ៉ាដា. តំណាង ឲ្យលោក ឃួ ង ស្រេង អភិបាល នៃគណៈ អភិបាល រាជធានី ភ្នំពេញ និង លោក កើត ឆែ អភិបាលរង រាជធានី ភ្នំពេញ ។
លោក ម៉ប់ សារិន បាន មានប្រសាសន៍ថាៈ សមាជិក ក្រុមប្រឹក្សា រាជធានី ដែល ចុះទៅ មូលដ្ឋាន ខណ្ឌ សង្កាត់ ត្រូវ សហការ ជាមួយ អាជ្ញាធរ ពាក់ព័ន្ធ ឲ្យ បានល្អ និង ត្រូវ ចេះ សួរនាំ និង ស្វែងយល់ ពី បញ្ហា ណាមួយ ដែល យើង ត្រូវ កំណត់ថា បងប្អូន ប្រជាពលរដ្ឋ យើង ត្រូវតែបានទទួល ការចាក់ វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ ឬអ្នកខ្លះ ចាក់ មិនបាន គ្រប់ដូស តើមកពី មូលហេតុ អ្វី ហើយ តើ ហេតុអ្វីបានជាមានបងប្អូន ខ្លះគាត់ មិន ព្រម មកទទួលការចាក់ វ៉ាក់សាំង តើសេវាបំរើនោះ យ៉ាងម៉េចដែរ ដើម្បី យើងទទួលបាន ព័ត៌មាន ជាក់ស្តែង សំរាប់ធ្វើ ការឆ្លើយតប នឹង ដោះស្រាយអោយទាន់ពេលវេលា ។
សូមបញ្ជាក់ថា៖ សមាជិក និងសមាជិកា ក្រុមប្រឹក្សា រាជធានីភ្នំពេញ បានដាក់តាម ខណ្ឌទាំង១៤ ក្នុងមួយខណ្ឌ ពីរនាក់ នាពេល កន្លងមក ។
លោកបានបន្តទៀតថា៖ ដើម្បីអោយ ទទួលបានព័ត៌មានពិត ជាក់ស្តែង យើងត្រូវចុះទៅឱ្យដល់ផ្ទះ ប្រជាពលរដ្ឋ តែម្តង ។ ក្នុងកិច្ចប្រជុំនោះគណៈអភិបាល រាជធានី ភ្នំពេញ បានទទួលយក រាល់សំណើ និង សំណូមពរ របស់ សមាជិកក្រុមប្រឹ ក្សា រាជធានី ភ្នំពេញ ទៅធ្វើការដោះស្រាយ និង កែលំអ ក្នុងការ អនុវត្ត ការងារ របស់រដ្ឋបាល រាជធានីភ្នំពេញ ។
លោក កើត ឆែ បានលើកឡើងថាៈ បញ្ហា វ៉ាក់សាំង ចាក់ ជូន ប្រជាពលរដ្ឋ ក្នុង រាជធានី ភ្នំពេញ របស់ យើង គឺ យើង មាន វ៉ាក់សាំង គ្រប់គ្រាន់ សំរាប់ចាក់ ជូនបងប្អូន សូមបងប្អូន ទៅទទួលការចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ -១៩ ពិសេស ប្រភេទបំប្លែង ថ្មីអូមីក្រុង ។
លោកបានបន្តថាៈ មកដល់ ពេលនេះ មិនទាន់មាន ព័ត៌មាន ជាក់លាក់ ណាមួយ ដែលថា អ្នក ឆ្លងកូវីដ-១៩ ប្រភេទDelta រួចហើយ មិនអាច ឆ្លង ប្រភេទអូមី ក្រុង ហើយក៏ មិនមាន ព័ត៌មានណាបញ្ជាក់ថា អ្នកបាន ឆ្លង អូ មី ក្រុង ហើយ មិន ឆ្លង Delta ទៀត នោះដែរ សំខាន់ គឺយើង ត្រូវការពារខ្លួនតាមវិធានការ ៣ កុំ ៣ការពារ អោយបានម៉ត់ចត់ ។
ពាក់ពន្ធ័ នឹង បញ្ហាសំរាម ក្នុង រាជធានី ភ្នំពេញ លោក កើត ឆែ គូសបញ្ជាក់ថាៈ បញ្ហាសំរាមជាបញ្ហា ប្រឈម មួយតែពេលនេះយើង បាន ដោះស្រាយបានល្អ ប្រសើរ ច្រើន ដោយ យើងមាន ក្រុមហ៊ុន ប្រមូល សំរាម ដល់ទៅ៣ ក្រុមហ៊ុនគឺ អ្វីៗ យើង បាន ធ្វើ ទៅតាម ផែនការ ដោយសន្សឹមៗ ទាំងការរៀបចំ ទីតាំង ចាក់សំរាម ,ការអប់រំណែ នាំពីការញែកសំរាមរវាងសំរាមស៊ើម និងសំរាមស្ងួត និងវិធានការផាកពិន័យ ចំពោះ អ្នកដែលមិនអនុវត្ត តាម ការណែនាំផងដែរ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print