សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់)ដូសទី១ សម្រាប់កុមារ អាយុ៣ឆ្នាំទៅក្រោម៥ឆាំ្ន និងជូសជុំរុញសម្រាប់កុមារអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំ

ចែករំលែក៖

ខេត្តសៀមរាប : រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនដំណឹង ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលមានកូនអាយុ ៣ឆ្នាំទៅ ៥ឆ្នាំ និងក្រុមអាយុ ៦ឆ្នាំទៅក្រោម១២ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប មេត្តាជ្រាបថា ៖ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ សម្រាប់កុមារអាយុ ៣ឆ្នាំទៅ ក្រោម ៥ឆ្នាំ និងដូសជំរុញសម្រាប់កុមារអាយុ ៦ឆ្នាំទៅក្រោម១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ និងដូសជំរុញដែលប្រើប្រាស់វ៉ាក់សាំង Pfizer សម្រាប់ ក្រុមអាយុចាប់ពី ១៨ឆ្នាំឡើង ហើយរស់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប សូមអញ្ជើញមកចាក់វ៉ាក់សាំង ដែលមាន ២២ទីតាំង ដែលយុទ្ធនាការនេះចាប់ផ្តើមពីម៉ោង៨៖០០នាទីព្រឹកដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ និងម៉ោង១៤៖០០ នាទីរសៀលដល់ម៉ោង១៦៖៣០នាទី(មិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ)។
-ត្រូវយកកាតចាក់វ៉ាក់សាំងមកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលក្នុងការផ្ទៀងផ្ទាត់

-អត្តសញ្ញាណ និងធ្វើការចាក់ជូន សម្រាប់កុមារអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំដែលត្រូវចាក់ដូសជំរុញ។ ចំពោះកុមារអាយុ៣ឆ្នាំ ទៅក្រោម៥ឆ្នាំត្រូវយកមកជាមួយនូវ៖
• សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
• ឬ សៀវភៅគ្រួសារ
• ឬ លិខិតឆ្លងដែន
.ប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្តាយ

• និងប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬ (ចំពោះកូនចៅមន្ត្រីរាជការ)។
– ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាលដដែលគឺ ៣ការពារ និង៣កុំ។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់លោក លោកស្រី
លោកឧញ៉ា លោក-លោកស្រី និងបងប្អូនទាំងអស់ ក្នុងការអនុវត្តតាមគោលការណ៍ដែលបានណែនាំខាងលើតាម ការគួរ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print