ល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិតមួយកន្លែង យីហោ ម្លប់ជ្រៃ បើកដំណើរការទទួលអ្នកចូលលេងវិញហើយ! អាជ្ញាធរមិនទាន់មានចំណាត់ការនៅឡើយ!?

ចែករំលែក៖

ភ្នំពេញ÷ លោក ថេង សុថុល អភិបាលខណ្ឌចំការមន អាចពិចារណាបន្តិចផង ខណៈលោក ឃួង ស្រេង ព្រមានដកតំណែងមន្ដ្រីណាទៅកាងបទល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានខ្លួន ខណៈដែរ ទីតាំងល្បែងស៊ីសង ភ្នាល់បាល់ តាមប្រព័ន្ធអុីនធើណេត បានចាប់​​បេីក​វិញ​ហើយនៅផ្ទះលេខ៧៨០ ផ្លូវ​លេខ៤៧៤ ក្រុម២៥ ភូមិ៨ សង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។ កំពុងបើកដំណើរការយ៉ាងរលូន ទោះបីជាពេលកន្លងមកមានសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រកាសឲ្យលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ​យ៉ាង​ក៏ដោយ។ ផ្ទុយ​ទៅ​វិញ​! នៅ​ក្នុងខណ្ឌ​បឹង​កេងកង​ គេឃើញមានល្បែងស៊ីសង ភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតជាច្រើនកន្លែង ដែលបានធ្វើការ ផ្សាយចេញពី{{កាស៊ីណូ}} កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនមានខ្លាចអាជ្ញាធរ​ខណ្ឌ​ ថែម​ទាំង​ផ្គើននឹងប្រសាសន៍សម្ដេចក្រឡាហាម ស ខេង ថែមទៀតផង។ ទីតាំងបើកលេងល្បែងភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេត ដែលបានធ្វើការផ្សាយផ្ទាល់ ចេញពីកាសស៊ីណូ បានបើកដំណើរការស៊ីសង​ ដោយប្រើរូបភាពជ្រកក្រោមស្លាក​យីហោ​សេវាអ៉ីនធីណែត។

តាមប្រភព​ព័ត៌មាន ​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​ទីតាំង​ខាង​លើ​បាន​ប្រាប់​អោយ​ដឹង​ថា​÷ ទីតាំង​នេះមិនខ្លាចអាជ្ញាធរ ឬសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឡើយ ព្រោះម្ចាស់ទីតាំង(ខ្សែធំ) ឃើញតែ​អ្នកចូលមកចាក់ទាំងយប់ ទាំងថ្ងៃ ដូច្នេះហើយ សូមសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះពិនិត្យមើលផងទាន។ជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប លុបបំបាត់ ស្របតាមសេចក្ដីប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង និងការណែនាំពីលោក អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមគោលនយោបាយ ភូមិ/សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច។

តាមប្រភព័ត៌មានពីប្រជាពលរដ្ឋ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​​ឲ្យ​ដឹង​ថា​÷ ទីតាំង​ខាងលើ​នេះ​ធ្លាប់​បង្ក្រាប​ចំនួន​២ដង​មកហើយ! តែបេីក​វិញ​ សង្ស័យថា÷ ថ្នាក់មូលដ្ឋានបើកភ្លើងខៀវឲ្យ!? ទើបបើកដំណើរការវិញបាន!

ទីតាំងបនល្បែងអស់ទាំងនេះសុទ្ធតែបង្កើតឲ្យមានបទល្មើសដូចជា លួច ឆក់ ប្លន់ បណ្ដាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងភាពអសន្តិសុខនៅក្នុងសង្គម​ សូម​លោក​ អភិបាលខណ្ឌ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធមេត្តាសហការ ដើម្បីឈានទៅដល់ការលុបបំបាត់នូវទីតាំងល្បែងស៉ីសងទាំងអស់នេះផងទាន។

ជុំវិញ ករណីខាងលើនេះ សារព័ត៌មាន​យេីង​ រង់ចាំការបកស្រាយបំភ្លឺ ពី អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធ ទាំងអស់ ដើម្បីអោយមហាជន អស់មន្ទិលសង្ស័យ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print