មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ធ្វើដំណើរចុះទស្សនកិច្ចទីតាំងសក្តានុពលទេសចរណ៍មួយចំនួនក្នុងក្រុងបូកគោ

ចែករំលែក៖

ខេត្ត​កំពត​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសុក្រទី​១១​ ខែមិនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ លោក ឡូយ សុផាត ប្រធានគណៈកម្មការ ព្រមទាំងលោកអនុប្រធាន, លេខាធិការ, សមាជិកគណ:កម្មការទី៣ អមដំណើរដោយ​ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រីអភិបាលក្រុងបូកគោ និងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើដំណើរចុះទស្សនកិច្ចទីតាំងសក្តានុពលទេសចរណ៍មួយចំនួនក្នុងក្រុងបូកគោ ខេត្តកំពត នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ​ ថ្នាក់ដឹកនាំក្រសួង​ ក៏បានអញ្ជើញទស្សនាសួនបន្លែ បឹងធម្មជាតិ ផ្កាបំពង់ប្រឡោម ព្រះវិហារកាតាលិក(របស់ជនជាតិបារាំង) អគាររដ្ឋបាលក្រុងបូកគោប្រវតិ្តសាស្រ្ត វាលស្រែ១០០ឬ៥០០ វត្តសំពៅប្រាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីចុះពីភ្នំបូកគោទៅកាន់ផ្លូវជាតិលេខ៤។

គួរជម្រាបថា​ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងក្របខណ្ឌនៃអញ្ជើញចុះពិនិត្យសមិទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺ និងការចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រងឧទ្យានជាតិនិងការប្រែប្រួលអាកាសធាតុរបស់គណៈកម្មការទី៣ នៃរដ្ឋសភានៅថ្ងៃទី៩ និងទី១០ ខែមីនា ឆ្នាំ២០២២៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print