អុីស្រាអែលទើបតែបានអនុម័តច្បាប់ហាមប្រាមផ្តល់សញ្ជាតិជូនពលរដ្ឋប៉ាឡេស្ទីនដែលបានរៀបការជាមួយជនជាតិអុីស្រាអែល។ កាលពីយប់ថ្ងៃទី១០ ខែមីនា រដ្ឋសភាអុីស្រាអែលបានបោះឆ្នោតអនុម័តច្បាប់ហាមប្រាមផ្តល់សញ្ជាតិដលជនជាតិប៉ាឡេស្ទីនដែលរស់នៅតំបន់កាហ្សា និងតំបន់ជេរូសាឡឹមខាងលិច បើទោះបីបានរៀបការជាមួយជនជាតិអុីស្រាអែលក្តី។ ទាំងនោះហើយបានបង្ខំឱ្យគ្រួសារជនជាតិប៉ាឡេស្ទីនជាច្រើនត្រូវរស់នៅដាច់ដោយឡែកពីគ្នា។ ច្បាប់ខាងលើមានឈ្មោះថា«ច្បាប់ពលរដ្ឋ» ត្រូវបានសភាអុីស្រាអែលបោះឆ្នោតអនុម័តនៅក្នុងកិច្ចប្រជុំ ដោយទទួលបានសំឡេងគាំទ្រ៤៥សំឡេង និងប្រឆាំង១៥សំឡេង។ ច្បាប់នេះនឹងជំនួសច្បាប់បណ្តោះអាសន្នដែលបានអនុវត្តកាលពីឆ្នាំ២០០៣ ។ ក្រុមអ្នកគាំទ្រច្បាប់នេះបានលើកឡើងថា ច្បាប់នេះអាចធានាសន្តិសុខដល់ប្រទេសអុីស្រាអែល និងរក្សាអត្តសញ្ញាណជនជាតិជ្វីហ្វ ។ សមាជិករដ្ឋសភាអុីស្រាអែលបានលើកឡើងថា ច្បាប់នេះក្នុងគោលដៅទប់ស្កាត់ជនភៀសខ្លួនប៉ាឡេស្ទីនវិលត្រឡប់មកកាន់ទឹកដីអុីស្រាអែលវិញ ក្រោយបានចាកចេញនៅក្នុងសង្គ្រាមឆ្នាំ១៩៤៨៕ ដោយធីរីណា
រូបថត៖Getty