ជីដូនជាប់រវល់ឆុងទឹកដោះគោចេញមកវិញចៅប្រុសលង់ទឹកបៀរខាងមុខផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់អាយុមួយខួបកន្លះបានលង់ទឹកបៀរស្លាប់បង្កការភ្ញាក់ផ្អើលដល់ជីដូនស្រែកហៅអ្នកភូមិឱ្យជូយស្រង់ដាក់លើគោកធ្វើចលនាដើមទ្រូងនិងដៃជើងលើករលាក់ទឹកចេញតែអកុសលហួសពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង២និង៣០នាទីរសៀល
នៅថ្ងៃទី១១ខែមីនាឆ្នាំ២០២២ ស្ថិតនៅ
ក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះ កនហុន លីគង់  អាយុ១ឆ្នាំកន្លះ មានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញក្មេងប្រុសរងគ្រោះបានអង្គុយលេងគំនរខ្សាច់ខាងមុខផ្ទះតែម្នាក់ឯង។ បន្ទាប់មកក្មេងនេះក៏បានឡើងរបងមុខផ្ទះកម្ពស់ប្រាំមួយសង់ទីម៉ែត្រហើយក៏ធ្លាក់ចូលក្នុងទឹកបៀរប៉ុន្តែម្នាក់ៗមិនបានចាប់អារម្មណ៍នោះទេ។

ចំណែកលោកយាយជាអ្នកមើលថែចៅកំពុងជាប់រវល់ឆុងទឹកដោះគោ ហើយចេញមកវិញក៏ស្រែកហៅនិងដើររកចៅស្រាប់តែប្រទះឃើញចៅនៅក្នុងទឹកបៀរខាងមុខផ្ទះទើបបង្កការភ្ញាក់ផ្អើលស្រែកហៅអ្នកភូមិឱ្យជួយស្រង់ចៅដាក់លើកគោកធ្វើចលនាដៃជើង តែអកុសលហួសពេលទៅហើយ។

តាមការពិនិត្យរបស់សមត្ថកិច្ចស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងលោកគ្រូពេទ្យបង្អែកស្រុកស្វាយទាប និងជំនាញបច្ចេកទេសបានពិនិត្យឃើញថា នៅលើខ្លួនប្រាណសពពុំមានស្លាកស្នាមរបួសអ្វីទេ គឺសពនេះស្លាប់ដោយសារលង់ទឹកបៀរពិតប្រាកដមែន។
បន្ទាប់មកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print