ខេត្តស្វាយរៀង៖ មានករណីផ្ទុះអាវុធមួយគ្រាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏និងចុះពិនិត្យប្រទះឃើញបុរសម្នាក់ដេកក្នុងថ្លុកឈាមនិងប្រញាប់ប្រញាលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបអកុសលយឹតពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ខែមិនាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រស្រុកកំពង់រោទិ៍។
បើតាមលោកហែមសាមុត អធិការនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះសួន ដែកជះ អាយុ៣៤ឆ្នាំ
មុខរបរ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានទីលំនៅរាជធានីភ្នំពេញ
ដោយបានមកស្នាក់នៅផ្ទះបងប្អូនចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រស្រុកកំពង់រោទិ៍។
លោកបញ្ជាក់ថាបុរសនេះ
បានយកកាំភ្លើង ម៉ាកឡុក ពណ៌ខ្មៅលាយទឹកមាស បាញ់សំលាប់ខ្លួនឯងចំនួន១គ្រាប់នៅត្រង់គល់ករខាងឆ្វេងធ្លាយមកឆ្អឹងជំនីខាងស្តាំខណះបានផឹកស្រាបៀរABC អស់ជាច្រើនកំប៉ុងបណ្ដាលអោយស្រវឹងហើយមានចិត្តប្រចណ្ឌ័ប្រពន្ធផងក៏ដាច់ចិត្តគិតខ្លីបាញ់សម្លាប់ខ្លួនឯងតែម្ដង។
ប្រភពបន្តថាបុរសរងគ្រោះគឺបានមកលេងផ្ទះបងប្អូនកន្លែងកើតហេតុបានរយះពេល២ថ្ងៃមកហើយរហូតមកដល់ព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២២លោកនិងក្រុមការងារបន្តចុះមកកន្លែងកើតហេតុពិនិត្យម្ដងទៀតផងដែរ។
រីឯសម្ភារះវត្ថុតាងកាំភ្លើងសមត្ថកិច្ចយកមករក្សា
ទុកនៅអធិការនគបាលស្រុកកំពង់រោទ៏។
សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន