តំណាងលោក ហ៊ុន ម៉ាណែត និងលោកស្រី និងក្រុមការងារនាំយកអំណោយជាសម្ភារបរិក្ខាពេទ្យមួយចំនួនប្រគល់ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ចែងយកប្រគល់ជូនតាមមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បើយោងតាម TYDA ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក  ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)  បានចាត់ក្រុមការងារនាំយកអំណោយជាសម្ភារៈបរិក្ខាពេទ្យមួយចំនួនប្រគល់ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ចែងយកប្រគល់ជូនតាមមន្ទីរពេទ្យ ក៏ដូចជាមណ្ឌលសុខភាពក្នុងខេត្តទាំងមូលយកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងប្រើប្រាស់តាមតម្រូវការជាក់ស្តែង។

សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១២០,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៤២,១៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,១៤% ៕

      

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print