ខេត្តស្វាយរៀង៖ បុរស ជាងផ្សារដែកម្នាក់ខណ:ឈរលើជន្ទារដើម្បីផ្សារបង្គោលសំយាបផ្ទះចៃដន្យបណ្ដាលអោយឆ្លងចរន្តអគ្គិសនី ឆក់បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងមិត្តរួមអាជីពជួយសង្គ្រោះប្រញាប់ប្រញាលដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក
ថ្ងៃទី១២ខែមិនា ឆ្នាំ២០២២ស្ថិតនៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះធឿន សាលី អាយុ ២៦ ឆ្នាំមុខរបរ ជាងដែក រស់នៅភូមិ ស្វាយ សង្កាត់ ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ចំណែកម្ចាស់ផ្ទះមានឈ្មោះ
អ៊ុង សារឿន ភេទស្រី អាយុ ៦៣ ឆ្នាំមុខរបរ មេផ្ទះ រស់នៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញបុរសខាងលើបានមកផ្សារដែកនៅផ្ទះឈ្មោះអ៊ុង សារឿន
នៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង
ដូចសព្វដង។
ក្រោយមកស្រាប់តែជនរងគ្រោះបានឡើងឈរលើជន្ទារដើម្បីផ្សារបង្គោលសំយាបផ្ទះចៃដន្យអាក្រក់បណ្ដាលអោយឆ្លងចរន្តអគ្គិសនី ឆក់បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងមិត្តរួមអាជីពជួយសង្គ្រោះប្រញាប់ប្រញាលដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសង្គ្រោះ នៅមន្ទីរពេទ្យខេត្តស្វាយរៀង ដោយសមត្ថកិច្ចបញ្ជាក់ថាមូលហេតុ ដោយសារតែជនរងគ្រោះឈរលើជន្ទាធ្សាបង្គោលសំយាបផ្ទះបណ្ដាលអោយឆ្លងចរន្តអគ្គិសនី បែបនេះតែម្ដង៕
ដោយ៖ យឹម ដុថាន