ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ព្រៃ​នប់​ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ​ សូមទៅធ្វើឱ្យបានគ្រប់ៗគ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សម្រាប់​ប្រជាពលរដ្ឋ​ណាដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ​ ឫគ្រប់អាយុហេីយបានទាន់បានទៅ​ធ្វើ​នោះ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានប្រកាសជា​សាធារណៈ​ឱ្យបងប្អូនទាំងអស់សូមទៅធ្វើឱ្យបានគ្រប់ៗគ្នា។ 

ជាក់ស្ដែង​យោង​តាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

ដូច្នេះ​បងប្អូនណា​ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសូមទៅធ្វើឱ្យបានគ្រប់ៗគ្នា។ 

សូមជម្រាបថា​ នៅព្រឹកថ្ងៃ​ដដែល​នេះ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានចាត់ឱ្យកម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្ត ល្បាតក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print