រដ្ឋបាលព្រៃឈើខេត្ត ទើបតែទទួលរថយន្តដឹកផលអនុផលព្រៃឈើខុសច្បាប់ ពីសមត្ថកិច្ចនគបាលខេត្ត បង្ក្រាបកាលពីថ្ងៃទី៦ ខែ៣ រយៈពេល៦ថ្ងៃកន្លងទៅ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: រថយន្តសាំងយ៉ុងចំនួន២គ្រឿង ដែលសមត្ថកិច្ចនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បង្ក្រាបបានកាលពីយប់ថ្ងៃទី៥ ឈានចូលទី៦ ខែ៣ ឆ្នាំ២០២២កន្លងទៅនេះ។ ទើបតែនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើខេត្តទើបតែ ទទួលរថយន្តសាំងយ៉ុងពណ៌សរចំនួន២គ្រឿង ពីកម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត យកមករក្សាទុកដើម្បីចាត់ការ ទៅតាមនិតិវិធីបន្តស្តីពីផលអនុផលព្រៃឈើ។ ដែលខណ្ឌរដ្ឋបាលទន្ទឹងរងចាំ ទទួលបន្តក្រោយការបង្ក្រាបរបស់កម្លាំង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនិតិវិធីច្បាប់ព្រៃឈើ អស់រយ:ពេល៦ថ្ងៃក្រោយបង្ក្រាបរួច។

ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើ ក៏បានឲ្យដឹងដែរថា: ក្នុងការបង្ក្រាបរថយន្តដឹកផលអនុផលព្រៃឈើល្មើសច្បាប់ ត្រូវតែមានកម្លាំងសហការពីរ ជំនាញរដ្ឋបាលព្រៃឈើ នៅតាមស្នាក់ការសង្កាត់ ឬផ្នែករដ្ឋបាលព្រៃឈើក្រុង ស្រុក ជាពិសេសផ្តល់មកខណ្ឌរដ្ឋបាលខេត្ត តែម្តង ដើម្បីឲ្យកម្លាំងចុះសហការ ដើម្បីទប់ស្កាត់ បង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើល្មើសច្បាប់ខាងលើនេះ។ ប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើដដែល បានបញ្ចាក់ថា: ក្នុងការបង្ក្រាបនេះ ដូចជាកម្លាំងអាវុធហត្ថ និងកម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោយការបង្ក្រាបក្នុងរយ:ពេល៤៨ម៉ោង យ៉ាងយូក្រោយនង្ក្រាបនិងក្រោយការ កសាងសំណុំរឿងឬសហការជាមួយជំនាញ ត្រូវតែមានការផ្ទេរប្រគល់មកឲ្យជំនាញចាត់ការបន្ត ដើម្បីទុកពេលឲ្យម្ចាស់រថយន្តចូលខ្លួនបង់ ពិន័យអន្តរកាលទៅតាមច្បាប់រដ្ឋបាលព្រៃឈើ។ បច្ចុប្បន្ននេះឈើដែលបង្ក្រាបបាន និងទទួលពីសមត្ថកិច្ចខាងលើនេះ មិនទាន់បានវាស់វែងឲ្យដឹងចំនួននោះនៅឡើយទេ  ព្រោះទើបតែដឹកនាំយកមក រក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ជិតគល់ស្ពានសេកុង។

មន្ត្រីដែលបានបន្តថា: រាល់លើកកម្លាំងខាងនគបាល ក្រោយការបង្ក្រាបបទល្មើសដឹកជញ្ចូនឈើនេះ មិនយូទេនិងធ្វើការផ្ទេប្រគល់ មកឲ្យជំនាញហើយ។ តែលើកនេះដូចជាយូរបន្តិចក្នុងការទន្ទឹងរងចាំ ក្រោយការចុះផ្សព្វផ្សាយ តាមបណ្តាញព័ត៌មានផ្សេងៗ ក្នុងស្នាដៃចុះបង្ក្រាបបទល្មើសខាងលើនេះ តែលោកក៏អត់ដឹងដែរថាក្នុងការប្រគល់ ឬមិនប្រគល់។

គួរំលឹកថា: កន្លងមកក្នុងការបង្ក្រាបដឹកជញ្ជូនឈើល្មើសច្បាប់ ជារឿយៗកន្លងមកបង្ក្រាបរួច សមត្ថកិច្ចក៏ធ្វើបែបបទប្រគល់ទៅឲ្យជំនាញភ្លាម បន្ទាប់ពីបង្ក្រាបរួចក៏មាន។ តែលើកនេះហាក់ដូចជាយូរយ:ពេល៦ថ្ងៃក្រោយបង្ក្រាប រងចាំទាំងជំនាញរដ្ឋបាលព្រៃឈើ និងអ្នកសារព័ត៌មាន ក្នុងខេត្តស្ទឹងត្រែងទាំងមូល ដើម្បីផ្សព្វផ្សាយបន្តក្នុងការប្រគល់ទៅឲ្យជំនាញ ចាត់ការបន្តទៅតាមនិតិវិធីច្បាប់ស្តីពី ច្បាប់ព្រៃឈើ។ 

ដោយ:មាស សុផាត

IMG_3064

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print