ស្ថានទូតអាមេរិកនៅតំបន់ Erbil ប្រទេសអ៊ីរ៉ាក់រងការវាយប្រហារដោយមីស៊ីល

ចែករំលែក៖

រដ្ឋាភីបាលអ៊ីរ៉ាក់បានប្រកាសថា មានករណីវាយប្រហារដោយមីស៊ីលដល់ទៅ១២គ្រាប់ទៅលើស្ថានទូតអាមេរិក នៅតំបន់ Erbil ភាគខាងជើងប្រទេសអ៊ីរ៉ាក់។ បើតាមក្រុមមន្ត្រីអ៉ីរ៉ាក់ ការវាយប្រហារដោយគ្រាប់មីស៊ីលនៅថ្ងៃអាទិត្យនេះ មិនបានបង្កការខូចខាតដល់ស្ថានកុងស៊ុលអាមេរិកនោះទេ ហើយ ក៏មិនមានអ្នករងរបួស ឬក៏ស្លាប់នោះដែរ។ ក្រុមមន្ត្រីអ៉ីរ៉ាក់ដដែលបានបន្ថែមថាយ៉ាងហោចណាស់ មីស៊ីលប្រភេទបាលិស្ទីគ ១២គ្រាប់ បានវាយប្រហារលើទីក្រុង Erbil។ មកទល់នឹងពេលនេះ, មិនមានក្រុម ឬភាគីណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែ មន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបានអះអាងថាអ៉ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារដោយគ្រាប់មីស៊ីលនេះ។ អ៊ីរ៉ាក់មានព្រំដែនភាគខាងកើតជាប់ប្រទេសអ៊ីរ៉ង់ និងរងឥទ្ធិពលយ៉ាងធំធេងពីផ្នែកនយោបាយ និងសេដ្ឋកិច្ច ។ កន្លងមកទីតាំងនានារបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់គឺជាគោលដៅវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក ។ បើទោះបីមិនមានក្រុមណាមួយចេញមុខទទួលស្គាល់ប៉ុន្តែ អាមេរិកតែងតែចោទប្រកាន់ ក្រុមជ្រុលនិយមស្និទ្ធអ៊ីរ៉ង់ជាអ្នកវាយប្រហារ៕ដោយ៖សាធី

...

រូបថត៖RT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print