ភ្នំពេញៈគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនានាដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តបទប្បញ្ញត្តិនៃការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងលើកជាសំណួរដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងការពន្យល់បន្ថែមពាក់ព័ន្ធនឹងវិស័យមួយចំនួន។
ការសម្រេចបានជួបច្រើនដូចជា ក្រប ខណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទិ្ធមនុស្សជាតិ ការប្រឆាំង អំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ច្បាប់កូវីដ-១៩ វិធានការច្បាប់ក្នុងស្ថានភាព កូវីដ បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហិង្សាប្រឆាំងនារីភេទ ការសម្លាប់មនុស្សក្រៅប្រព័ន្ធ តុលាការ អំពើទារុណកម្ម ការដកហូតសេរីភាព ការជួញដូរមនុស្សនិងការកេងប្រវ័ញ្ចការងារ ឯករាជ្យភាពតុលាការ សេរីភាពបញ្ចេញមតិ សមាគមនិងការជួបប្រជុំលំហប្រជាធិបតេយ្យនិង សង្គមស៊ីវិល សិទ្ធិបោះឆ្នោតនិងសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ ប្រព័ន្ធយុត្តិធម៌អនីតិជន បញ្ហា យុត្តិធម៌សង្គម បញ្ហាដីធ្លី និងសិទ្ធិជនជាតិដើមភាគតិច ជាដើម។
ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងការពិនិត្យរបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ ពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ជុំទី៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី ១៣៤ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕