រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី២ខែមីនា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង២៥ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាថ្ងៃចុងសប្ដាហ៍ថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន២៥៣,៨៧៦នាក់ ក្នុងនោះភ្ញៀវជាតិ២៤២,១៨៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៦៨៨នាក់។​ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​ទេសចរណ៍​។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៣៧,១១០នាក់
* ខេត្តពោធិ៍សាត់ ២៨,៧២៤នាក់
* រាជធានីភ្នំពេញ ២៨,៤១៩នាក់
* ខេត្តសៀមរាប ២៧,៥៤៣នាក់
* ខេត្តបាត់ដំបង ២៣,៩៩០នាក់
* ខេត្តកំពត ២៦,១៣៦នាក់
* ខេត្តកំពង់ស្ពឺ ១២,៥០៩នាក់
* ខេត្តកែប ១១,៤៤៣នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចរន្តភ្ញៀវទេសចរនាចុងសប្តាហ៍កន្លងមក បន្តមានសន្ទុះវិជ្ជមានគួរកត់សម្គាល់។ ជាក់ស្តែង តួលេខខាងលើបន្តកើនឡើងប្រមាណ២៧.៣០% ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលជាអត្រាកំណើនមួយខ្ពស់ និងកើនឡើងរហ័ស។

លោករដ្ឋមន្ត្រី​ បានបន្តទៀតថា ចំនួនភ្ញៀវទេសចរប្រមាណ២៥ម៉ឺននាក់ក្នុងសប្តាហ៍នេះ គឺចាប់ផ្តើមមានចំនួនប្រហាក់ប្រហែលនឹងស្ថានភាពធម្មតាមុនពេលការកម្រើកឡើងនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនាដើមខែកុម្ភៈ ឆ្នាំ២០២២នេះ។

បើតាមលោក ថោង ខុន ចំនួននិងអត្រាកំណើនខាងលើ បានស្តែងឲ្យឃើញថា ការគ្រប់គ្រងជំងឺកូវីដកូវីដ-១៩បានល្អ ពិសេសការថយចុះនៃអត្រាឆ្លងប្រចាំថ្ងៃ បានបង្កើតទំនុកចិត្ត (Trust and Confidence) និងបានជំរុញឲ្យមានចរន្តភ្ញៀវដើរកម្សាន្ត ខណៈដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ គឺជាឱកាសដើរកម្សាន្តដ៏ធំសម្រាប់ភ្ញៀវទេសចរ និងចរន្តសេដ្ឋកិច្ចសម្រាប់ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print