តុលាការ​សម្រេច​​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​ករណី​​​បើក​រថយន្តបុក​​ជនជាតិខ្មែរ​២​នាក់​ស្លាប់​ នៅ​ក្រុងប៉ោយប៉ែត​

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖​ ចៅក្រម​សាលាដំបូងខេត្ត​បន្ទាយមានជ័យ​នៅព្រឹក​ថ្ងៃ​ទី១៥​ ខែមីនា ឆ្នាំ​២០២២នេះ​ ​បានសម្រេច​ចេញ​ដីកាឃុំខ្លួនជនជាតិ​ចិន​ម្នាក់​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ពាក់ព័ន្ធ​សំណុំរឿង​ល្មើសបង្ករឿង​ និង​បង្កគ្រោះថ្នាក់​ចរាចរណ៍​​​​បើក​រថយន្តបុក​​ជនជាតិខ្មែរ​២​នាក់​ស្លាប់​ នៅ​ក្រុងប៉ោយប៉ែត​។ នេះបេីយោង​តាមការបញ្ជាក់ពី​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​។

​លោក​វរសេនីយ៍ឯក សៅ សារឿន​ បានបន្តថា​ ជនសង្ស័យ​ឈ្មោះ ស៊ូ សៀវ​ពីង​(XU XUEBING) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​មុខរបរ​បុគ្គលិក​កាស៊ីណូ​ហ្គោល​ដិ​ន​ស្ទួ​ច​ត្រី ស្នាក់នៅ​ប​ណ្តោៈ​អាសន្ន​ក្នុង​បុរី​ដួង​ចន្ទ​ស្ថិត​ក្នុងភូមិ​សា​មគ្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​ ចំណែក​សពជនរងគ្រោះ​​ ទី១,ឈ្មោះ ម៉ៅ​យ៉ុង ប៊ិន ភេទប្រុស​ អាយុ ១៧​ឆ្នាំ ភូមិ​ត្នោត ឃុំ​. សឹង្ហ ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ និង​ទី​២,ឈ្មោះ ប៉ា សៀង​ហៃ ភេទប្រុស​ អាយុ​២០​ឆ្នាំ ភូមិ​ទូល​ពង្រ ឃុំ​.​ទូល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរ​លើ​ម៉ូតូ​។​

គួររម្លឹកថា​ កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី​រំលង​អា​ធ្រា​ត​ចូល​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​២០២២ លើផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​មុខ « ផ្ទះសំណាក់​ផ្កាយព្រឹក » ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​លុ​ច្ស​ស៊ី​ស RX330 ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AU-1911 បើកបរ​ពី​កើ​តទៅ​លិច ហើយ​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​សេ​១២៥​ព​ណ៏​ខ្មៅ​ពាក់​ផ្លាកលេខ បន្ទាយមានជ័យ​1B-0599​។​ រួច​រេ​ចង្កូត​ទៅបុករ​ថយ​ន្ត​ម៉ាក​ហ្វ​ត ព​ណ៏​ខ្មៅ ពាក់​ផ្លាកលេខ​បន្ទាយមានជ័យ​1C-2222.​ដែល​ចត​ទុក​មុខផ្ទះ បណ្តាលឱ្យគ្រោះថ្នាក់​តែម្តង​។​

​ក្រោយ​បង្កហេតុ នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៤​ ខែមីនា​ ​ឆ្នាំ​២០២២​ អ្នកបើកបររថយន្តបង្ក​ ​ត្រូវបាន​បញ្ជូនខ្លួនទៅ​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។​

​ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​គឺ​ភាគី​បើកបរ​រថយន្ត​ជនជាតិ​ចិន​បើកបរ​ក្នុង​ល្បឿន​លឿន​ ប្រមាថ​ស្ថានការណ៍​និង​ជីវិត​មនុស្ស។ចំណែកសម្ភារ​ខូចខាត​ មានរថយន្តចំនួន ២គ្រឿង និងម៉ូតូមួយគ្រឿង​ខូច​ខាតយ៉ាងដំណំ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត។​

​គួរបញ្ជាក់ថា​ ចំពោះ​ករណី​នេះដែរ​ភាគី​ជន​គ្រោះ ក៏បានស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់​ទៅលើ​ជនជាតិ​ចិន​រូប​នេះ​ផងដែរ​​​៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print