លោកឧត្តមសេនីយ៍ទោ លន់ សុផាត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍កិច្ចប្រតិបត្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម សន្តិសុខណ្តាប់ធ្នាប់សាធារណៈ ប្រចាំត្រីមាសទី១ឆ្នាំ២០២២

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី១៦ ខែមិនា នៅសាលប្រជុំស្នងការដ្ឋានមានពិធីប្រជុំបូកសរុបសភាពការណ៍កិច្ចប្រតិបត្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម សន្តិសុខណ្តាប់ធ្នាប់សាធារណះ ប្រចាំត្រីមាសទី១ឆ្នាំ២០២២ នៃស្នងការដ្ឋាន។
មានប្រសាសន៍ថ្លែងទៅកាន់លោក លោកស្រី ជានាយ នាយរងនគរបាល លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានណែនាំឲ្យនគរបាលបន្តការអនុវត្តការងារតាមផែនជំនាញនីមួយៗដោយស្មារតីយកចិត្តទុកដាក់ ។
ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់អោយនគរបាលចរាចរណ៍ បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍អោយបានម៉ឺងមាត់បំផុត និងដាក់ពង្រាយគោលដៅបន្ថែម ដោយលោកនិងបន្តចុះពិនិត្យមើលជាប់ជាប្រចាំ ខណៈតួរលេខនៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តនៅមិនទាន់មានការថមថយ។
លោកឧត្តសេនីយ៍ស្នងការ បានជម្រុញអោយនគរបាលជំនាញអន្តោប្រវេសន៍ ខិតខំបញ្ចូលទិន្នន័យតាមប្រព័ន្ឋបច្ចេកវិទ្យាFPCS ដើម្បីងាយក្នុងការគ្រប់គ្រង់ជនអន្តោប្រវសន៍នៅក្នុងខេត្តអោយបានច្បាស់លាស់។ បន្ថែមពីលើនេះលោកបានជម្រុញអោយនគរបាលជំនាញព្រហ្មទណ្ឌបន្តស្រាវជ្រាវមុខសញ្ញាបទល្មើសព្រហ្មទណ្ឌដែលនៅសេសសល់ ពិសេសបង្កើនវេនប្រចាំការនិងល្បាត ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់សភាពការណ៍ដែលកើតមានឡើង។
លោកឧត្តសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានជម្រុញដល់មន្ត្រី យកចិត្តទុកដាក់ បម្រើ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងផ្តល់សេវា អោយបានរហ័ស ទទួលពាក្យបណ្តឹង សំណូមពរ ប្រជាពលរដ្ឋ ផ្តើមដោយការលើកទឹកចិត្ត និងអនុវត្តច្បាប់ចរាចរណ៍ អោយបានខ្ជាប់ខ្ជួនបំផុត ដើម្បីកាត់បន្ថយបាននូវ ករណីគ្រោះថ្នាក់ចរាចរណ៍៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print