ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករខ្មែរវិលត្រឡប់មកស្រុកកំំណើតវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន ១៤០ នាក់ កាលពីព្រឹកថ្ងៃពុធ ទី១៦ ខែ មីនា ឆ្នាំ២០២២នេះ។
មន្ត្រីនគរបាលការពារឈរជើងនៅចំណុចខាងលើបានឲ្យដឹងថាបន្ទាប់ពីទទួលបងប្អូនពលករពីភាគីថៃមកវិញនោះ កម្លាំងសមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ និងធ្វើកំណត់ហេតុ ព្រមទាំងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក៏បញ្ជូនពួកគាត់ទៅក្រុមគគ្រូពេទ្យធ្វើតេស្តរហ័ស ហើយជាលទ្ធផល: រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៨នាក់ ស្រី៦នាក់ ក្មេង១នាក់។ដោយឡែកពលករចំនួន ១៩នាក់(ស្រី៧នាក់ ក្ក្មេង១នាក់ )បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជាមួយនេះបានពិនិត្យឃើញពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១១៣នាក់ ស្រី៤៣នាក់ ក្មេង១៨នាក់ ស្រី១២នាក់ផងដែរ។ គ្រូពេទ្យបានចាក់វ៉វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន១០នាក់ (ស្រី៥នាក់) ហើយក៏បានអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕
កម្លាំងនគរបាលការពារព្រំដែនទទួលពលករខ្មែរ១៤០នាក់ត្រឡប់ចូលប្រទេសកម្ពុជាវិញ
...