រដ្ឋបាលរាជធានីភ្នំពេញ៖ ស្ថាបនាកំណាត់ផ្លូវចំនួន២ខ្សែបន្ថែម ដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះ ឈ្នះ ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងស្ថាបនាកំណាត់ផ្លូវចំនួន២ខ្សែបន្ថែមទៀត ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦Aទៅមហាវិថីឈ្នះឈ្នះ ពិសេសដើម្បីសម្រួលចរាចរណ៍នៅក្នុងឱកាស ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១៦ មីនា ២០២២នេះថា៖ កំណាត់ផ្លូវ២ខ្សែនេះ ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានី ដោយប្រើប្រាស់ពេលវេលានៃការស្ថាបនាចំនួន២ឆ្នាំ ។ ការដ្ឋាននេះបានចាប់ផ្តើមពីខែមករាឆ្នាំ២០២១ ហើយគ្រោងនិងបញ្ចប់នៅខែវិច្ឆិកាឆ្នាំ២០២២ ខាងមុខនេះ ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែដែលបាននិងកំពុងស្ថាបនានេះរួមមាន៖ ផ្លូវទី១ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រ ទទឹងផ្លូវ ១៥ម៉ែត្រ រៀបខឿនទ្រូវងផ្លូវបែងចែកចរាចរ រៀប បរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ម៉ែត្រ មានទទឹងសរុប២០ម៉ែត្រ ប្រវែងសរុប ៨២៤០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦A ដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ ។ ដាក់លូសងខាងផ្លូវទំហំ១,២ម៉ែត្រចាប់ពីផ្លូវជាតិលេ៦ដល់ស្ពានព្រែកតាគង់។ ដាក់លូសងខាងផ្លូវទំហំ១,៥ ម៉ែត្រចាប់ពីស្ពានព្រែកតាគង់ដល់ព្រែកម្រៀល។ ដាក់លូប្រអប់សង់ខាងទំហំ២,៥ម៉ែត្រx ២ម៉ែត្រពីរជួរចាប់ពីព្រែកម្រៀល ដល់ផ្លូវខ្សែទី៣ ។ ដាក់លូប្រអប់សងខាងផ្លូវទំហំ១,៥ម៉ែត្រចាប់ពីសាលាព្រែករាំងដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ។
ចំណែកផ្លូវទី២ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រទទឹងផ្លូវ ១៥ម៉ែត្ររៀបខឿនទ្រូងផ្លូវ បែងចែកចរាចរ រៀបបរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ម៉ែត្រ មានទទឹងសរុប២០ ម៉ែត្រ ប្រវែងសរុប៦៩១៦ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ត្រង់ចំណុច PK0+830 ដល់មហាវិថីឈ្នះឈ្នះ ។
ដាក់លូសងខាងផ្លូវទំហំ១ម៉ែត្រចាប់ពីផ្លូវខ្សែទី២ដល់មាត់ព្រែកតាគង់ ។ ដាក់លូប្រអប់ទំហំ២,៥ម៉ែត្រx២ម៉ែត្រ ពីរជួរចាប់ពីមាត់ព្រែកតាគង់ដល់ចំណុចផ្លូវទំនប់ឧកញ្ញ៉ាលីយ៉ុងផាត់ ។ ដាក់លូសងខាងផ្លូវទំហំ១,៥ម៉ែត្រចាប់ពីផ្លូវទំនប់ឧកញ្ញាលីយ៉ុងផាត់ដល់មហាវិថីឈ្នះឈ្នះ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print