មន្ទីរសម្រាកព្យាបាលនិងសម្ភពសោមារងការរិះគន់ពីពលរដ្ឋថាកាប់ថ្លៃឆៅៗនិងបំភ័យអ្នក ជំងឺ

ចែករំលែក៖

ខេត្តតាកែវ៖ សេចក្ដីរាយការពីប្រជាពល រដ្ឋបានឲ្យដឹងថា មន្ទីររសម្រាកព្យាបាលនិង សម្ភពសោមាថាកាប់ថ្លៃឆៅៗនិងបំភ័យអ្នកជំងឺ ស្រាលថា ធ្ងន់ធ្ងរដើម្បីយកថ្លៃសេវ៉ាច្រើន ។

តាមសេចក្ដីរាយការបន្ដថាមន្ទីរសម្រាកព្យាបាលនិងសម្ភពសោមាមានទីតាំងនៅក្នុងភូមិព្រៃល្វាលិចឃុំព្រៃល្វាស្រុកព្រៃកប្បាស់ខេត្តតាកែវ។ប្រភពបន្ដទៀតថាមន្ទីរសម្រាកព្យាបាលខាងលើមានម្ចាស់ឈ្មោះនួន សុផាត មានតួនាទីជាប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស់តែម្ដង ។ យោងតាមប្រភព ដដែលបានឲ្យដឹងថា នៅពេលប្រជាពលរដ្ឋ ចូលទៅពិនិត្យជំងឺម្ដងៗត្រូវបានលោកនួន សុផាតថតឬឆ្លុះពិនិត្យពេលធ្វើសកម្មភាពខាងលើរួចរាល់ហើយលោកនួន សុផាតបាន និយាយថាជំងឺនេះធ្ងន់ធ្ងរណាស់ទាល់តែព្យាបាលឲ្យបានឆាប់ទើបជាហើយត្រូវចំណាយលុយច្រើនគួរសម ។ ប្រភពបន្ដឲ្យដឹងទៀត ថា ប្រជាពលរដ្ឋខ្លះមានការភិតភ័យសម្រេច ព្យាបាលនៅមន្ទីរសម្រាកព្យាបាលខាងលើ ប្រជាពលរដ្ឋខ្លះមិនមានលុយគ្រប់គ្រាន់ក៏សម្រេចចិត្តបង់ថ្លៃសេវាពិនិត្យថត ឆ្លុះអស់រាប់ម៉ឺនដើម្បីទៅព្យាបាលនៅកន្លែងផ្សេងតាមទំហំលុយ ។

យោងតាមសេចក្ដីរាយការដដែលបន្ដទៀតថា ប្រជាពលរដ្ឋដែលចេញទៅរកសេវា ព្យាបាលនៅកន្លែងផ្សេងអការៈជំងឺគឺមិនធ្ងន់ធ្ងរដូចដែលលោកនួន សុផាត ប្រាប់អ្នកជំងឺនោះទេពោលគឺគ្រាន់តែលេបថ្នាំ១លេបក៏ជាសះស្បើយ​។​ប្រជាពលរដ្ឋបន្ដទៀតថា​លោក​នួន សុផាតម្ចាស់មន្ទីររសម្រាកព្យាបាលខាងលើមធ្យមទេងំគឺភរិយារបស់គាត់សម្ដីអសីលធម៌ហើយថែមទាំងទាថ្លៃខ្ពស់កប់ពពកប៉ុន្ដែចំឡែកត្រង់ថាបើមានប្រជាពលរដ្ឋឈ្លោះប្រកែកមិនព្រមបង់លុយតាមការទាមទារបស់មន្ទីររសម្រាកព្យាបាលខាងលើគឺសុំបង់សេវាតែពាក់កណ្ដាលស្រាប់តែលោកនួន សុផាតយល់ព្រមរួចសុំអង្វ ប្រជាពលរដ្ឋកុំឲ្យនិយាយប្រាប់អ្នកផ្សេងទៀត ។

ជុំវិញករណីខាងលើលោកនួន សុផាតប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស់និងជាម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពសោមាបានថ្លែទទួលស្គាល់ថាមន្ទីរសម្រាកព្យាបាលរបស់លោកពិតជាបានយកថ្លៃពិតមែនហើយចំណែកបុក្គលិករួមទាំងភរិយា របស់លោកពិតជាប្រើសម្ដីអសីលធម៌អ្នកជំងឺមែនតែលោកកំពុងណែនាំ ។ លោកបន្ត ទៀតថាចំពោះរឿងសេវ៉ាថ្លៃលោកមិនខ្វល់ពលរដ្ឋរិះគន់ទែព្រោះទម្រាំលោកបើកមន្ទីរសម្រាកព្យាបាលបានគឺលោករត់ការអស់លុយច្រើនណាស់ ។

ជុំវិញការលើកឡើងពីប្រជាពលរដ្ឋ និងការបំភ្លឺពីម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពសោមាអ្នកយកព័ត៌មាននគរវត្តនៅមិនទានសុំការបំភ្លឺពីលោក ហ៊ីង សាមិត្រ ប្រធានការិយាល័យសុខាភិបាលប្រត្តប័ត្រស្រុកព្រៃកប្បាស់បានទេដោយលោកបិទទូរស័ព្ទ​​ ៕

ese

ដោយ៖ ជីសូរកា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print