ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើ ចត្តាឡីស័កនៅកម្ពុជា

ចែករំលែក៖

ប្រទេសជប៉ុន ៖ សេចក្ដីជូនដំណឹង៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណៈជន ជ្រាបថា ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើ ចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរគ្រប់ប្រភេទ (រួមទាំងជនជាតិខ្មែរ) ចូលទៅកម្ពុជា ដូចតទៅ៖ (សូមអានសេចក្ដីជូនដំណឹងខាងក្រោម)។
នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណៈជន ជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើ ចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរគ្រប់ប្រភេទ (រួមទាំងជនជាតិខ្មែរ) ចូលទៅកម្ពុជា ដូចតទៅ៖

១. លុបចោល លក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ។

២. លុបចោល ការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ។

៣. អនុញ្ញាត បើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវការអាកាស ផ្លូវគោក និងផ្លូវទឹក។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលកម្ពុជាសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។

សូមបញ្ជាក់ជូនថា៖ អ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ នៅពេលមកដល់កម្ពុជា ។ (ក្នុងករណីអ្នកដំណើរដែលពុំបានបង្ហាញវិញ្ញាបនបត្របញ្ជាក់ការ ចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅតាមទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print