សមត្ថកិច្ចចម្រុះឃាត់រថយន្តនីសាន់មួយគ្រឿងដឹកពលករបំរុងឆ្លងដែន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តនីសាន់មួយគ្រឿងដឹកពលករប្រុស ស្រីបំរ៉ុងឆ្លងដែនទៅប្រទសថៃធ្វើការងារខុសច្បាប់ត្រូកម្លាំងសមត្ថកិច្ចចម្រុះឃាត់បានកាលពីវេលាម៉ោង១២និង០០នាទីរំលងអាធ្រាត ថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ២០២២​ នេះ។
ប្រភពសមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈ កម្លាំងនគរបាលការពារព្រំដែនគោក៨១៥ប៉ុស្ដិ៍ចំបក់​ សហការជាមួយកម្លាំងកងរាជអាវុធហត្ថប្រចាំស្រុកម៉ាឡៃ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ចំនួន ១៤នាក់ (ស្រី០៥នាក់និង កុមារ០១នាក់) នៅចំណុចផ្លូវលំក្នុងភូមិចំបក់ ឃុំបឹងបេង (ចម្ងាយពីផ្លូវជាតិលេខ៥៩ប្រហែល ១០០ម៉ែត្រ) និងរថយន្ដ ០១គ្រឿង មាកនីសាន់ ពណ៌ទឹកប្រាក់ ស្លាកលេខ ២B -៣៤៤៣ ។
ក្នុងចំណោមប្រជាពលរដ្ឋទាំង ១៤នាក់ មានម្នាក់ឈ្មោះ លឿម បូរី ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ (ជាតៃកុងរថយន្ដ)
បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច​ កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនពួកគាត់ចំនួន ១៣នាក់ ទៅមណ្ឌលចត្ដាឡីស័ក ចំណែកតៃកុងរថយន្ដ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print