Villarreal ធ្វើបានល្អ ទម្លាក់ Juventus ចេញពី Champions League ត្រឹមវគ្គ១៦ក្រុម

ចែករំលែក៖

ក្រុមខ្លាំងមកពីអេស្ប៉ាញ Villarreal បានស៊ុតបញ្ចូលទី៣គ្រាប់ចុងម៉ោងដើម្បីឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែល Juventus បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយសម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា។

ក្រុមអេស្ប៉ាញមិនមានការស៊ុតចំគោលដៅទេ ក្នុងតង់ទី១ រហូតដល់តង់ទី២ កីឡាករ Gerard Moreno បានស៊ុតបាល់ប៉េណាល់ទីនៅនាទី៧៨ បន្ទាប់ពីកីឡាករ Daniele Rugani បង្កកំហុស។ គ្រាប់ទី២ខ្សែការពារ Pau Torres បន្ថែម១គ្រាប់ទៀតនៅនាទីទី៨៥ ហើយជិតចប់ការប្រកួតទៅហើយនៅនាទីទី៩០+២ កីឡាករ Groeneveld រកបាន១គ្រាប់ទៀតជាការស៊ុតបាល់ប៉េណាល់ទីធ្វើឲ្យចប់ការប្រកួត Villarreal យកឈ្នះ Juventus៣ទល់០ សរុបទាំង២ជើងគឺ៤ទល់១។លោក Unai Emery គ្រូបង្វឹកក្រុម Villarreal បាននិយាយថា “យើងមានផែនការប្រកួតដោយក្តីសង្ឃឹម ហើយដឹងថានឹងមានពេលវេលាដ៏លំបាក។អ្នកណាដែលយើងទទួលបាននៅក្នុងការចាប់ឆ្នោតនឹងក្លាយជាក្រុមកំពូលមួយ ដូចអ្វីដែលយើងបានជួប”។ ការចាប់ឆ្នោតសម្រាប់វគ្គ 1/4 ផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃសុក្រ ហើយក្រុមVillarreal បានស្ថិតក្នុងវគ្គ៨ក្រុមចុងក្រោយនៃការប្រកួតនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៨-២០០៩មក និងជាលើកទី៣ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ ចំណែកក្រុម Juventus ត្រូវបានធ្លាក់ចេញពីការប្រកួតក្នុងដំណាក់កាលនេះក្នុងរយៈពេល២ឆ្នាំកន្លងមក ដោយត្រូវចេញទៅ Lyon ក្នុងឆ្នាំ២០២០ និងចាញ់ Porto ក្នុងឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ក្រុម Villarreal ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៧ ក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ដោយការឈ្នះពានរង្វាន់ Europa League វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ដែលបានផ្តួលក្រុម Manchester United ក្នុងបាល់កាត់សេចក្តីប៉េណាល់ទី ១១ទល់១០ ៕(រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print