ការរញ្ជួយដីកម្រិត៧,៣រុិចទ័រនៅតំបន់ភាគឦសាននៃប្រទេសជប៉ុន ធ្វើឱ្យកក្រើកញប់ញ័រដល់រាជធានីតូក្យូ បង្កឱ្យមានការដាច់អគ្គិសនីទ្រង់ទ្រាយធំ ហើយមន្ត្រីជប៉ុនក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិផងដែរ។ ការរញ្ជួយដីកើតឡើងនៅក្នុងតំបន់មានជម្រៅប្រមាណ៦០ គីឡូម៉ែត្រ ជិតឆ្នេរសមុទ្រនៅក្នុងខេត្ត Fukushima ។ ការរញ្ជួយដីនោះបណ្តាលឱ្យកម្រើកញប់ញ័រដល់ខេត្តជាច្រើនដូចជា Miyagi, Fukushima និងខេត្តជាច្រើនផ្សេងទៀត ។ ចំណែករាជធានីតូក្យូ ក៏មានការញាប់ញ័រកម្រិត៤រុិចទ័រផងដែរ។ ការរញ្ជួយដីនោះធ្វើឱ្យតំបន់ជាច្រើននៅក្នុងរដ្ឋធានីតូក្យូដាច់អគ្គិសនី ។ ក្រុមហ៊ុនអគ្គិសនីតូក្យូបានឱ្យដឹងថា មានគ្រួសារប្រមាណ ២ពាន់គ្មានអគ្គិសនីប្រើប្រាស់នោះឡើយ ។ ជាមួយគ្នានេះក្រុមជំនាញក៏បានត្រួតពិនិត្យទីតាំងរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Fukushima ដោយខ្លាចមានការខូចបែកធ្លាយសារធាតុវិទ្យុសកម្មដូចកាលពីរញ្ជួយដីនៅក្នុងឆ្នាំ២០១១។ មន្ត្រីរដ្ឋាភិបាលជប៉ុនក៏បានទំនាក់ទំនងជាមួយមន្ត្រីនៅតាមតំបន់ដើម្បីវាយតម្លៃពីការខូចខាតដោយគ្រោះរញ្ជួយដីនោះ ក៏ដូចជាស្ថានភាពសុវត្ថិភាពនៅរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Fukushima ៕ដោយធីរីណា
រូបថត៖AFP/Getty