ខេត្តស្ទឹងត្រែង: រថយន្តV1មួយគ្រឿងបានរ៉េចង្គូតធ្លាក់ផ្លូវ បង្កគ្រោះថ្នាក់ដោយខ្លួនឯង ព្រោះតែឃើញអ្វីប្លែកនៅពីមុខ ក៏រ៉េទៅបុកបង្គោលខ្សែអ៊ុបតិចបាក់រាបដល់ដី និងរងការខូចខាតផ្នែកក្បាលរម៉កទាំងស្រុង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដទៃផ្សេងឡើយ។ ហេតុការណ៍គ្រោះថ្នាក់គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល២ យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចហួសផ្លូវចូលឃុំស្តៅ លើកំណាត់ផ្លូវជាតិលេខ៧ ឆ្ពោះទៅប្រទេសឡាវ ស្ថិតនៅក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រភពអ្នកកន្លែងកើតហេតុបាននិយាយថា: មុនពេលកើតហេតុឮតែសម្លេងរថយន្ត លាន់ឮគគ្រឹមស្នូរទៅមក តែចំលែកនៅយប់កើតហេតុខាងលើ។ ស្រាប់តែឮសំឡេងលាន់ដូចរន្ទះ ហើយក៏ស្ងាត់ក្រោយមកទើបដឹងថា: មានរថយន្ត(V1)សណ្តោងរ៉ឺម៉ក១គ្រឿង បើកធ្លាក់ផ្លូវតែមិនបង្កឲ្យគ្រោះថ្នាក់ដល់ផ្សេងឡើយ។ ប្រភពដដែលបានបន្តថា: ក្រោយកើតហេតុគេឃើញរថយន្តV1 រ៉ឺម៉កពណ៌ត្រាវពាក្យស្លាកលេខភ្នំពេញ.4A.1352 ក្បាលរ៉ឺម៉កពណ៌សរពាក្យស្លាកលេខកំពង់ចាម 3A.4212 បានទៅធ្លាក់ផ្លូវទៅបុកនិងបង្គោល ខ្សែកាបឧបតិចបាក់៣កំណាត់ រួចទៅបុកនឹងដីទួលទើជាប់គាំងបានឈប់។
នេះបើតាមតៃកុងរថយន្តV1 កើតហេតុខាងលើបានប្រាប់ថា: ខ្លួនភ្លេចឈ្មោះហើយរស់នៅស្រុកត្បូងឃ្មុំ តែខ្លួនបានបើកបរពីត្បូងទៅជើង គោលដៅឆ្ពោះទៅយកឥវ៉ាន់ នៅព្រំប្រទល់ឡាវ។ ហើយរថយន្តនេះជារថយន្តផ្ទាល់ខ្លួន ដឹកឥវាន់និហទំនិញផ្សេងៗចូលក្រមហ៊ុនតែប៉ុណ្ណោះ។ ហើយបានចេញដំណើរពីរខេត្តរតនគិរី មកឈប់សម្រាកនៅទីរួមខេត្តស្ទឹងត្រែង រួចក៏បានបន្តដំណើរទាំងយប់ប្រញាប់ទៅយកឥវ៉ាន់ ដល់ព្រំដែនភ្លឺ តែមកដល់ចំណុចកើតហេតុខាងលើ ក៏ជួបហេតុការណ៍នេះតែម្តង។ តៃកុងរថយន្តបន្តថា: ខ្លួនបានឃើញអ្វីមួយគួរឲ្យចំលែក សរស្ទង់ៗនៅពីមុខក៏ញាក់ចង្គូតបន្តិច ក៏ធ្លាក់ផ្លូវដោយមិនដឹងខ្លួន បង្កគ្រោះថ្នាក់តែម្តងទៅ។
តៃកុងរថយន្តបញ្ចាក់ទៀតថា: នេះជាលើកទី២ហើយដែលជួបគ្រោះថ្នាក់បែបនេះ គេប្រហែលជាឈប់បន្ត មុខរបរនេះទៀតហើយ វាប្រឈមហានិភ័យគ្រប់បែបយ៉ាង។ ហើយក្នុងការធ្វើចរាចរណ៍តាមដងផ្លូវ គឺគេតម្រូវឲ្យបង់លុយគ្រប់គោលដៅ ជាពិសេសគោលដៅចរាចរណ៍តែម្តង លើកមុនបង់តែ៥ពាន់រៀលទេ តែឥលូវឈប់យកហើយ គឺចាប់ពី១ម៉ឺន ទៅ២ម៉ឺនរៀលទើបយក។
បច្ចុប្បន្នតៃកុងកំពុងទាក់ទងរករថយន្ត ក្រុមការងារមកជួយអូសយកទៅជួសជុល ប្រហែលជាអស់២ពាន់ជាងដុល្លារតែប៉ុណ្ណោះ ។ ហើយមកដល់ម៉ោងនេះ គេក៏ពុំឃើញមានខាងជំនាញនគបាលចរាចរណ៍ណា ចុះមកវាស់វែង ពិនិត្យលើស្ថានភាពជាក់ស្តែង នោះនៅឡើយទេ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯងនេះ៕
ដោយ:មាស សុផាត