នៅមុនជំនួបពិភាក្សាតាមទូរស័ព្ទ អាមេរិកព្រមានចិន មិនត្រូវគាំទ្រសង្គ្រាមឈ្លានពានឡើយ

ចែករំលែក៖

 តាមគម្រោងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានាធិបតីចិន លោកស៊ីជិនពីង នឹងជួបពិភាក្សាតាមទូរស័ព្ទ នៅយប់ថ្ងៃទី ១៨ ខែមីនា ។ មេដឹកនាំទាំងពីរនឹងពិភាក្សាផ្តោតសំខាន់ទៅលើបញ្ហាពិភពលោកដែលប្រទេសទាំងពីរយកចិត្តទុកដាក់។ នៅមុនជំនួបពិភាក្សាជាន់ខ្ពស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃទី១៧ខែមីនា បានបង្ហាញពីក្តីបារម្ភ ខ្លាចចិនផ្តល់ជំនួយយោធាដល់រុស្ស៊ី ។ លោក Antony Blinkenក៏បានព្រមានថានឹងដាក់ទណ្ឌកម្ម ចិនប្រសិនបើជួយដល់រុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃ១៧ខែមីនា (ពេលវេលានៅវ៉ាស៊ីនតោន) សេតវិមានបានឱ្យដឹងទៀតថាកិច្ចពិភាក្សារវាង លោក បៃដិន និងលោក ស៊ី ជិនពីង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរក្សាទំនាក់ទំនងតាមទូរស័ព្ទរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិត ចិន ហើយវានឹងក្លាយជាកិច្ចសន្ទនាដំបូងបំផុតរវាងមេដឹកនាំទាំង២ ចាប់តាំងពីបានជួបគ្នាតាមប្រព័ន្ធវីដេអូកាលពីខែវិច្ឆិកា ឆ្នាំ២០២១មក៕ បើតាមសេតវិមាន លោក បៃដិន និងលោក ស៊ី ជិនពីង នឹងពិភាក្សាគ្នាលើប្រធានបទមួយចំនួនរួមមានការគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំង២ រួមទាំងសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងកង្វល់រួមនៃប្រទេសទាំង២។ សេចក្ដីរាយការណ៍ពីកិច្ចពិភាក្សារវាងលោក បៃដិន និងលោក ស៊ី ជិងពីង កើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានចិនកុំឱ្យផ្ដល់ ជំនួយ ឬជួយរុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន ក្រោយមានព័ត៌មានថារុស្ស៊ីបានស្នើឱ្យសុំជំនួយពីចិន ហើយមិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនក៏បានជំរុញ ឱ្យចិន ថ្កោលទោសរុស្ស៊ីផងដែរ៕ដោយ៖សាធិ
រូបថត៖AP.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print