លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ញើសារលិខិតអបអរសាទរលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឱកាសដែលលោករដ្ឋមន្ត្រីទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យព័ត៌មាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតអបអរសាទរលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឱកាសដែលលោករដ្ឋមន្ត្រីទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យព័ត៌មាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីព្រះរាជាណាចក្រថៃ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
សារលិខិតអបអរសាទរមានខ្លឹមសារដូចខាងក្រោម៖
សូមគោរពជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ឯកឧត្តមរដ្ឋមន្ត្រីជាទីគោរព !

តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវសេចក្តីអំណរសាទរ និងសូមចូលរួមអបអរសាទរជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្តី ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យព័ត៌មាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រពីព្រះរាជាណាចក្រថៃ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

ការប្រគល់ជូនឯកឧត្តមរដ្ឋមន្ដ្រីនូវសញ្ញាបត្របណ្ឌិតកិត្តិយសខាងលើ គឺជាសក្ខីភាពបញ្ជាក់ពីការខិតខំ ប្រឹងប្រែងរបស់ឯកឧត្តមរដ្ឋមន្ដ្រីក្នុងការដឹកនាំនិងការគ្រប់គ្រងការងារព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទាំងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបទំនើប នៅក្នុងការផ្ដល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឱ្យទទួលបានព័ត៌មាន ហេតុការណ៍ និងព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងនៅកម្ពុជា ដ៏ដូចជានៅក្នុងពិភពលោកទាំងមូល ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងបុត្រីជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ និងសូមឯកឧត្តមរដ្ឋមន្ត្រីទទួលបានជោគជ័យថ្មីៗថែមទៀត ជូនក្រសួងព័ត៌មាន ក្នុងបុព្វហេតុជាតិ មាតុភូមិ។

សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print