តុលាការសម្រេចឃុំខ្លួនបុរសជនជាតិចិនតៃវ៉ាន់ ពីបទ លួចថតសកម្មភាពខ្លួនរួមភេទជាមួយអតីតសង្សាររួចបង្ហោះតាមបណ្តាញសង្គមក្រោយពេលបែកគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនឈ្មោះគូ សួយលីនភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាម្ចាស់យានដ្ឋានជួសជុលរថយន្តពីបទ លួចថតសកម្មភាពខ្លួនរួមភេទជាមួយអតីតសង្សាររួចបង្ហោះតាមបណ្តាញសង្គមក្រោយពេលបែកគ្នា។

ជនជាប់ចោទវ័យ៦១ឆ្នាំរួបនេះត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសកាលពីម្សិលមិញពីបទ គំរាមហែកកេរ្តិ៍ ផលិត និងចែកចាយ រូបភាព អាសអាភាស រង់ចាំបើកសវនាការផ្តន្ទាទោសនាពេលក្រោយករណីលួចថតសកម្មភាពខ្លួនរួមភេទជាមួយអតីតសង្សាររួចបង្ហោះតាមបណ្តាញសង្គមក្រោយពេលបែកគ្នា ព្រោះនាងមានគូដណ្តឹងថ្មី។

តុលាការបានបញ្ជាក់ថាជនជាប់ចោទត្រូវបានចោទប្រកាន់តាមបញ្ញត្តមាត្រា ៣៧២ មាត្រា ៣៧៣ និងមាត្រា ៣៩ ពីបទ គំរាមហែកកេរ្តិ៍ ផលិត និងចែកចាយ រូបភាព អាសអាភាស តាមនៃក្រមព្រហ្មទណ្ឌ និងច្បាប់ ស្តីពីការបង្រ្កាបអំពេីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

យោងតាមមាត្រា៣៧៣នៃក្រមព្រហ្មទណ្ឌបទ.គំរាមកំហែងហែកកេរ្តិ៍ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៤ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀលប្រសិនតុលាការរកឃើញកំហុស។

ការឃាត់ខ្លួនសង្ស័យ ឈ្មោះគូ សួយលីនភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាម្ចាស់យានដ្ឋានជួសជុលរថយន្តនេះធ្វើឡើងកាលពីរសៀល ថ្ងៃទី១២ ខែមីនានៅចំណុចយានដ្ឋានជួសជុលរថយន្តរបស់ជនសង្ស័យ ដែលស្ថិតនៅតាម ផ្លូវបេតុងលេខ១០០៣ ភូមិឧញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ចំណែកនារីរងគ្រោះអាយុ៣២ឆ្នាំ បន្ទាប់ពីដែលជាអតីតសង្សាបានដាក់ពាក្យបានដាក់បណ្តឹង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យនិងជនរងគ្រោះ បានស្គាល់គ្នាតាំងពីឆ្នាំ២០១៦ខណះពេល ដែលនាងមកធ្វើការ ជាអ្នកគិតលុយនិងជាអ្នកបកប្រែភាសាចិន ក្នុងយានដ្ឋានរបស់ជនសង្ស័យ ។

ក្រោយមក ពួកគេទាំងពីរនាក់ក៍បានស្រលាញ់គ្នា ហើយឈានរួមភេទ ហើយ ត្រូវជនសង្ស័យ បានដាក់បង្កប់កាម៉េរាថតពីសកម្មភាពរួមភេទជាមួយគ្នា៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print