នៅពេលនេះមានក្រុមហ៊ុនផលិតឱសថចំនួន៣៥ នឹងសហការគ្នាផលិតថ្នាំព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer អាមេរិក ។ ក្រុមហ៊ុន Pfizer បានព្រមព្រៀងអនុញ្ញាតឱ្យផលិតថ្នាំព្យាបាល សម្រាប់ផ្គត់ផ្គង់ដល់ប្រទេសក្រីក្រចំនួន៩៥ប្រទេសដែលកំពុងត្រូវការថ្នាំព្យាបាល ខណៈដែលករណីឆ្លងកូវីដ-១៩ មានសន្ទុះកើនឡើងនៅក្នុងប្រទេសមួយចំនួន។
បណ្តាក្រុមហ៊ុន Generic បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន១២នៅក្នុងទ្វីបអាស៊ី និងតំបន់ការ៉ាប៊ី មជ្ឈឹមបូព៌ា និង សហគមន៍អឺរ៉ុប។ តាមសារព័ត៌មានរ៉យទ័របានបញ្ជាក់ថា កិច្ចព្រមព្រៀងនោះនឹងជួយដល់ពលរដ្ឋជាងពាក់កណ្តាលនៃពលរដ្ឋនៅលើពិភពលោកមានថ្នាំ Paxlovid ព្យាបាលកូវីដ-១៩ ។
ថ្នាំ Paxlovid ត្រូវបានគេរំពឹងថា នឹងក្លាយទៅជាឧបករណ៍ដ៏សំខាន់ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ដោយថ្នាំនេះមានប្រសិទ្ធភាពដល់ទៅ៩០%ក្នុងការទប់ស្កាត់អ្នកឆ្លងធ្លាក់ខ្លួនឈឺធ្ងន់ឬចូលមន្ទីរពេទ្យ។
តាមគម្រោង ក្រុមហ៊ុន Pfizer នឹងផ្គត់ផ្គង់ថ្នាំព្យាបាល Paxlovid ប្រមាណ១០លានដបសម្រាប់ចែកចាយដល់ពលរដ្ឋនៅក្នុងប្រទេសក្រីក្រមានចំណូលមធ្យមនិងទាប៕ ដោយ៖ធីរីណា
Paxlovid – ថ្នាំសម្រាប់ព្យាបាល COVID-19 ផលិតដោយ ក្រុមហ៊ុនPfizer ។ រូបភាព៖AFP/TTXVN