ភ្នំពេញ៖ បុរសម្នាក់បើកក្បាលរថយន្តសណ្តោងទូកុងតឺន័រក្នុងល្បឿនលឿនពេលជាន់ហ្វ្រ័ងបួងចង្កូតគេចពីរថយន្តមួយគ្រឿងនៅខាងមុខបណ្ដាលឱ្យវាត់កន្ទុយកុងតឺន័រទៅប៉ះនឹងរថយន្តទួរីសរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឧកញ៉ា
ម៉ុងរិទ្ធី កែងនឹងផ្លូវលេខ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកក្បាលរថយន្តកុងតឺន័រមួយគ្រឿងម៉ាកFUSO ពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3E-8873 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវលេខ១០១៥ ក៏បានជាន់ហ្វ្រ័ងបួងចង្កូតគេចពីរថយន្តមួយគ្រឿងនៅមុខមកផ្លូវម្ខាងទៀត បណ្តាលឲ្យវាត់កន្ទុយសម្រាប់សណ្តោងកុងតឺន័រទៅប៉ះនឹងរថយន្តទួរីសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2V-9884ដែលធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចចំផ្នែកខាងមុខបណ្តាលឱ្យរថយន្តទួរីសខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។បន្ទាប់មកខាងរថយន្តកុងតឺន័របានទំនាក់ទំនងទៅតំណាងរបស់ខ្លួមឱ្យមកធ្វើការដោះស្រាយជាមួយខាងភាគីរថយន្តទួរីស។ ក្រោយមកខាងរថយន្តកុងតឺន័របានចេញសំណងចំនួន៧០០ដុល្លារទៅឱ្យខាងរថយន្តទួរីសដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖សុខាសែនជ័យ