លោក ហ៊ុន ម៉ានី លើកពីក្នុងរយៈកាល៤៤ឆ្នាំនៃអត្ថិភាព សហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, ក្នុងរយៈកាល៤៤ឆ្នាំនៃអត្ថិភាពរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជាបានរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិជាមួយរាជរដ្ឋាភិបាលក្នុងការធានារក្សាឱ្យបាននូវសមិទ្ធផលទាំងឡាយដែលសម្រេចកន្លងមក លើគ្រប់វិស័យ ព្រមទាំងការចូលរួមកសាង និងការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលប្រសូត្រចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសបន្ទាប់ពីការអនុវត្តដោយជោគជ័យនូវគោលនយោបាយឈ្នះ-ឈ្នះ ក្រោមមគ្គុទេសដឹកនាំដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា និងអាចអនុញ្ញាតឱ្យរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញអនុវត្តបាន១០០ភាគរយ។
“បើទោះមិនបានរៀនសូត្រពេញលេញ តែយុវជនជំនាន់មុនបានដឹកនាំប្រទេសគួរឲ្យស្ងើចសរសើរ”។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ធ្លាប់ថ្លែងកន្លងទៅថា, ដោយសារកត្តាសង្គ្រាម ថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលជាយុវជនជំនាន់មុន មិនទទួលបានការសិក្សារៀនសូត្រពេញលេញនៅក្នុងសាលារៀននោះទេ ប៉ុន្តែលោកបានខិតខំ ពុះពារ លះបង់គ្រប់យ៉ាង រហូតដល់ការនាំមកបាននូវដោយជោគជ័យនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់កម្ពុជា។ យុវជនជំនាន់ក្រោយពិតជាស្ងើចសរសើរចំពោះស្មារតី ការលះបង់ និងឆន្ទៈដែលកាត់ថ្លៃមិនបាននេះ។ យើងទាំងអស់គ្នាប្តេជ្ញាបន្តថែរក្សា នូវអ្វីដែលយុវជនជំនាន់មុនបានបន្សល់ទុក ហើយបន្តសិក្សា រៀនសូត្រ ហ្វឹកហាត់សមត្ថភាព ក៏ដូចជាពង្រឹងសតិអារម្មណ៍ ស្មារតី ឆន្ទ: និងត្រៀមខ្លួនតស៊ូ លុតដំ លះបង់ នៅពេលដែលប្រទេសជាតិត្រូវការយើង ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print