មន្រ្តី​គយ​ បន្តចុះបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន២១គ្រឿង នៅទូទាំងប្រទេស​ ក្នុង​រយៈពេល៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា​ មន្រ្តីជំនាញ​ បានសហការជាមួយ​កម្លាំង​កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ និងកម្លាំងនគរបាល​ បន្តចុះបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធបានចំនួន២១គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ ផ្លាកលេខ ន.ប និងខ.ម​ ក្នុង​រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៤​ រហូត​ដល់ថ្ងៃ​១៨ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា​ រថយន្តស៊េរីទំនើបទាំង២១គ្រឿងដែលកម្លាំងជំនាញ​ធ្វើការ​បង្ក្រាប​បានរួមមាន៖​ ១៖ រថយន្តម៉ាក Toyota Land Cruiser ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១១ ;២៖ រថយន្តម៉ាក Lexus NX200t ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១៥ ;៣៖ រថយន្តម៉ាក Lexus RX400h ចង្កូតឆ្វេង ពណ៌ស ឆ្នាំ ២០០៦;៤៖ រថយន្តម៉ាក LEXUS RX400h ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ;៥៖ រថយន្តម៉ាក LEXUS RX400h ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008;៦៖ រថយន្តម៉ាក Lexus 570 ចង្កូត ឆ្វេង ពណ៌ខ្មៅ ផលិតឆ្នាំ 2010 ;៧៖ រថយន្តម៉ាក Lexus Rx 330 ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2004 ;៨៖ ថយន្តម៉ាក Lexus Rx 330 ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2005 ;៩៖ រថយន្តម៉ាក Lexus Rx 400H ចង្កូត ឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ;១០៖ រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008​ ;១១៖ រថយន្តម៉ាក LEXUS RX400H ប្រភេទទេសចរណ៍ ពណ៍ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007​ ;១២៖ រថយន្តម៉ាក TOYOTA INNOVA ប្រភេទទេសចរណ៍ ពណ៍ប្រផះ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2017 ;១៣៖ រថយន្តម៉ាក TOYOTA HIGHLANDER ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៨​ ;១៤៖ រថយន្តម៉ាក TOYOTA CAMRY ពណ៌ប្រផេះ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007​ ;១៥៖ រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010​ ;១៦៖ រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១៤ ;១៧៖ រថយន្តម៉ាក Lexus Rx 330 ចង្កូត ឆ្វេង ពណ៌ ទឹកមាស ផលិតឆ្នាំ 2006 ;១៨៖ រថយន្តម៉ាក Lexus Rx 400H ចង្កូត ឆ្វេង ពណ៌ ស ផលិតឆ្នាំ 2008 ;១៩៖ រថយន្តម៉ាក Camry ចង្កូត ឆ្វេង ពណ៌ ស ផលិតឆ្នាំ 2007 ;២០៖ រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2008 ;២១៖ រថយន្តម៉ាក LEXUS RX330 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004។

ការចុះបង្ក្រាបនេះ យោងតាមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពី លោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។

គួរជម្រាបដែរថា​ កាលពីថ្ងៃទី៩​ និងទី១០ ខែមីនា ឆ្នាំ២០២២ថ្មីៗនេះ​​ កម្លាំង​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធបានជាច្រេីនគ្រឿង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ ផ្លាកលេខ ន.ប និងខ.ម​ ផងដែរ។

បច្ចុប្បន្នរថយន្តខាងលេីនេះ​ ត្រូវ​បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើងរបស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ ដើម្បីអនុវត្ត​តាមនីតិវិធីច្បាប់៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print